គួរអោយស្រលាញ់បែបនេះនរណាដាច់ចិត្តមិនគាំទ្រ! “mewsuppasit” ចង់ជួប និងចង់ធ្វើអាហារអោយហ្វែនៗភ្លក់ស្នាដៃរបស់ខ្លួន!
ជាតារ៉ាសម្តែង និងតារ៉ាចម្រៀងដែលមានទេពកោសល្យច្រើន ដោយរាល់ការងាររបស់គាត់សុទ្ធតែល្អ មានប្រជាប្រិយភាពខ្លាំងទាំងក្នុងស្រុក និងក្រៅប្រទេស ចុងក្រោយបទចម្រៀង “ 4:30am, She Said” របស់គាត់ក៏បានជាប់ឈ្មោះនៅលើ Billboard Chart របស់សហរដ្ឋអាមេរិកាទៀតផង។
ចំពោះហ្វែនខ្លាប់ “mewsuppasit” ក៏ជាតារ៉ាមួយរូបដែលស្រលាញ់ និងជួយគាំទ្រក្រុមហ្វែនៗជាខ្លាំង មិនថាមានរឿងអ្វីកើតឡើងទេពួកគេតែងតែជួយហើយលើកទឹកចិត្តគ្នាទៅវិញទៅមកជានិច្ច។ ថ្មីៗនេះតារ៉ាប្រុសរបស់យើងបានអោយសម្ភាសន៍នៅក្នុងកម្មវិធី GQ Thailand ដែលនៅពេលគាត់ត្រូវបានគេសួរថា “តើលោកចង់និយាយអ្វីទៅកាន់ហ្វែនៗ” គាត់ឆ្លើយថាខ្ញុំចង់អរគុណម្តងហើយម្តងទៀតទៅកាន់ពួកគាត់ដែលបានផ្តលនូវកំលាំងចិត្ត ក្តីស្រលាញមកអោយខ្ញុំបាទគ្រប់ពេលវេលា មិនមានពួកគាត់ក៏មិនមាន “mewsuppasit” នៅថ្ងៃនេះដែរ
គាត់សង្ឃឹមថាគាត់នឹងអាចជួបជាមួយក្រុមអ្នកគាំទ្ររបស់គាត់ឆាប់ៗ បើបានជួបគាត់នឹងធ្វើអាហារអោយអ្នកទាំងអស់គ្នាបានពិសា មុខម្អូបដែលគាត់ចង់ធ្វើនោះគឺ ស៊ូស៊ីត្រីសែលមុន ហើយលើសពីនេះទៅទៀតគាត់ចង់ទិញរបស់អនុស្សាវរីយ៍ជូនហ្វែនខ្លាប់ដែលរបស់ទាំងអស់នោះអាចជាផលិតផលសុខភាព និងគ្រឿងសម្អាងការពារសុខភាពស្បែកដោយយល់ឃើញថាគ្រប់គ្នាប្រហែលត្រូវធ្វើការហត់រាល់ថ្ងៃ គួរមានអ្នកមានអ្វីដែលអាចការពារគាត់ពីជម្ងឺ និងភាពមិនសប្បាយចិត្តអោយបានច្រើន។
ចុងក្រោយគាត់សូមអោយគ្រប់គ្នាសុខភាពល្អ ឆាប់បានជួបគ្នាឆាប់ៗ និងសូមផ្ញើររឿងថ្មីចំណងជើងថា “The Ocean Eyes” របស់គាត់ផង ។
អត្ថបទដោយ សា