ដើម្បីប្រពន្ធកូន អោយធ្វើអ្វីក៏ព្រម! ពិធីករល្បី “Kan Kantathavorn”ត្រៀមកសាងផ្ទះថ្មីអោយកូនប្រុសមួយខ្នងទៀត!

ទើបតែមានកូនលើកដំបូងឈ្មោះថា​អូន “Prom”​ ដែលកំពុងស្ថិតនៅក្នុងវ័យគួរអោយខ្នាញ់ខ្លាំង សម្រាប់ពីធីករបុរស “Kan Kantathavorn” ស្រលាញ់កូនខ្លាំងណាស់ មួយរយះនេះជីវិតគាត់ដូចជារីករាយខ្លាំងជាមុន ជារៀងរាល់ថ្ងៃគាត់តែងតែបង្ហោះរូបភាព និង វីដែអូនខ្យូតៗរបស់កូនប្រុសនៅក្នុងអ៊ិនស្ត្រាក្រាម ចុងក្រោយគាត់បាននិយាយថាគាត់កំពុងត្រៀមកសាងផ្ទះជាចំណងដៃអោយកូនប្រុសដ៏គួរអោយស្រលាញ់របស់គាត់​។​

ដោយពិធីករថ្វីមាត់ឆ្នើមរបស់យើងបានផុតរូបប្លង់ឌីសាញផ្ទះនៅក្នុងអ៊ិនស្ត្រាក្រាមរបស់គាត់ជាមួយសារថា “កន្លែងលេងរបស់ Prom ផ្ទះបាល់ ដើម្បីកូន ដើម្បីភរិយា ប៉ានឹងធ្វើផ្ទះនេះអោយណា យើងនឹងពង្រីកអាណាចក្ររបស់ប្រពន្ធកូន” #prom #Ploy #Kan

After Footer (Active) - damrei Mr1 Zone2

ដោយបន្ទាប់ពីគាត់បានផុសឌីសាញផ្ទះ ហ្វែនៗនាំគ្នាចូល like និងខមមិនថាកំពុងចាំមើលផ្ទះរបស់អូនPromពេលសង់រួចគ្រប់គ្នាឃើញតែប្លង់ឌីសាញក៏ដឹងថាផ្ទះរបស់កូនគាត់មិនធម្មតាដែល ដឹងតែជាផ្ទះដែលអល្ល័ង្កាហើយ។
លើកនេះ “Kan Kantathavorn”​ពិធីករបានបង្ហាញយ៉ាងច្បាស់ពីទឹកចិត្តស្រលាញ់គ្រួសាររបស់គាត់ កូនទីមួយប្រុសប៉ុននេះហើយ បើមានកូនស្រីមួយទៀតមិនដឹងជាយ៉ាងណាទេ​

អត្ថបទដោយ សា