តារាសម្ដែងប្រុស Sunny ដែលគេតែនិយមស្រលាញ់ដោយសារតែភាពកំប្លុកកំប្លែងពូកែលេងទឹកមុខ ក្រម៉េចក្រមើម ចូលចិត្តហើយចូលចិត្តទៅឌឺលេងនឹងមិត្តភក្ដិតារារបស់ខ្លួនធ្វើឱ្យគេតែងតែអស់សំណើច។ ថ្មីនេះដែរ គេក៏ឃើញ Sunny ចូលទៅcomment លេងនៅលើរូបភាពដែលផុសដោយតារាស្រីវ័យក្មេងរូបស្រស់ Kao Suphatsara ។
ដោយក្នុង Kao បានដាក់ caption យ៉ាងហ្មត់ចត់ ថា Impressing others is good & Impressing yourself is great ដែលមានន័យថាធ្វើឱ្យគេសសើរជារឿងមួយដែលល្អ ហើយបើធ្វើឱ្យខ្លួនឯងសរសើរវិញគឺជារឿងមួយដែលអស្ចារ្យ។