សុំសម្រាកផុសរូបស៊ិចស៊ីមួយរយះ! Icepreechaya កើតឧប្បទ្ទេវហេតុធ្វើអោយរបួសជើងត្រូវសម្រាកពីការងារភ្លាមៗ!

ជាតារ៉ាស្រីដែលទាក់ទាញភ្នែកអ្នកប្រើប្រាស់បណ្តាញសង្គមយ៉ាងខ្លាំងក្លាយមួយរយះនេះ ព្រោះរាងកាយស៊ិចស៊ីជាមួយឈុតប៊ីគីនីរបស់នាង តែគ្រប់គ្នាប្រហែលត្រូវសម្រាកពីភាពទាក់ទាញទាំងនោះសិនហើយពីព្រោះ “Icepreechaya”  ជួបឧប្បទ្ទេវហេតុធ្វើអោយបាក់កជើង មិនអាចផុសរូបស៊ិចស៊ីទៀតបានទេ។

After Footer (Active) - damrei Mr1 Zone2

ដោយព្រឹកមិញនេះតារ៉ាស្រីរបស់យើងបានផុសរូបនាងកំពុងគេងលើសាឡុងជាមួយជើងដែលមានប៉ង់ស៊ីម៉ង់ ហើយសសេរជា Caption ថា​ “ជើងបាក់ត្រូវរុំប៉ងស៊ីម៉ង់តាមរបៀបពេទ្យ… សម្រាក!!!”

បន្ទាប់មកមានអ្នកយកពត៌មានមួយសង្ស័យពីអាការះក៏បានទាក់ទងទៅសាកសួរសុខទុក្ខ អ្នកចាត់ការបស់នាងថាតារ៉ាស្រី​ “Icepreechaya” ជួបគ្រោះថ្នាក់ក្នុងពេលកំពុងថងរឿង ពេទ្យថាកជើងបាក់ ត្រូវសម្រាកព្យាបាលមួយរយះសិន ចំណែកការងារទាំងអស់ក៏ត្រូវពន្យារហូតនាងអាចដើរបានវិញ។

អ្នកចាត់ការបស់ “Icepreechaya” បានប្រាប់បន្ថែមទៀតថាតួឯងស្រីរបស់យើងផ្ញើរអោយអរគុណគ្រប់គ្នាដែលបារម្មណ៍ពីនាងផង ពេលនេះជើងនៅឈឺនៅឡើយទេតែក៏គ្រាន់ជាងមុនហើយ នាងនឹងព្យាយាមថែរក្សាព្យាបាលអោយឆាប់ជាសះស្បើយ ដើម្បីអាចត្រឡប់មកធ្វើការអោយគ្រប់គ្នាបានកំសាន្តបន្តទៀត។

ឃើញហើយមិត្តភក្តិតារ៉ាបុស្តិ៍លេខ៣ជាច្រើនរូបបានចូលមកសម្តែងក្តីបារម្មណ៍ និងជូនពរអោយឆាប់ជានៅក្នុងអ៊ិនស្ត្រាក្រាមខមមិន ខាងហ្វែនៗក៏ជូនពរអោយគ្រប់យ៉ាងឆាប់បានធូរស្បើយពីព្រោះពួកគេនឹករូបឈុតហែលទឹកស៊ិចស៊ី និង​រឿងភាគរបស់នាងណាស់។

អត្ថបទដោយ សា