តើអ្វីដែលធ្វើអោយ boy_pakorn លង់ស្នេហ៍ fayefayeye ដល់ថ្នាក់និយាយថា “ខ្ញុំស្រលាញ់គ្រប់យ៉ាងរបស់នាង”?

គ្រប់គ្នាមិនដែលឃើញតារ៉ាប្រុសលោក “boy_pakorn” មានអាការះធ្លាក់ក្នុងអន្លង់ស្នេហ៍នរណាម្នាក់ខ្លាំងដល់ថ្នាក់នេះពីមុនមកទេ សូម្បីតែពត៌មានថាកំពុងតាមញ៉ែនារីណាម្នាក់ក៏មិនដែលបានអានដែរ ប៉ុន្តែឆ្នាំនេះតួឯកប្រុសម្នាក់នេះបានក្លាយទៅជាបុរសអួតមិត្តស្រីជាផ្លូវការណ៍ចំណាត់ថ្នាក់លេខ១ ក្រោយពេលបើកចំហថាកំពុងមានទំនាក់ទំនងជាមួយ “fayefayeye”។

After Footer (Active) - damrei Mr1 Zone2

ពត៌មាននេះបានធ្វើអោយម្តាយ ក្រុមគ្រួសារ មិត្តភក្តិ និងហ្វែនៗរបស់គាត់សប្បាយចិត្តជាខ្លាំង តែក៏នៅសង្ស័យថាតើនារីម្នាក់នេះមានអ្វីពិសេសបានអាចចងចិត្តតារ៉ាប្រុសបេះដូងដែកម្នាក់នេះបាន? អាចស្មានខ្លះៗថាពិសេសមិនធម្មតាដែរ ព្រោះមើលទៅលោក boy_pakorn ដូចជាងប់ងល់នឹងស្នេហាគ្រានេះណាស់ដល់ថ្នាក់និយាយថា “ខ្លួនឯងមិនសូវមានសមាធិធ្វើការទេពេលមានស្នេហា”។

ដោយថ្មីៗលោកបានអោយសម្ភាសន៍នៅក្នុងកម្មវិធី “เจ้คิ้มกินรอบวง” ដោយបានបង្ហើបប្រាប់ពីមូលហេតុដែលធ្វើអោយគាត់ធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ fayefayeye គាត់ថាហ្វេពិសេសសម្រាប់គាត់ណាស់ នាងជាមនុស្សល្អចូលចិត្តគិតពីអ្នកដទៃនៅជុំវិញខ្លួន ហ្វេជានារីដែលយល់ពីគាត់បានគ្រប់រឿង ជាមនុស្សស្រីដែលសាមញ្ញហើយអាចសើចបានគ្រប់ពេល គាត់អាចនិយាយគ្រប់រឿងជាមួយនាងបានគ្រប់ពេល អ្នកទាំងពីរសើចលើរឿងតែមួយ និយាយភាសាដូចគ្នាឆាប់ចាប់គ្នាបាន ហើយបញ្ចប់ដោយឃ្លារថា “ខ្ញុំចូលចិត្តគ្រប់យ៉ាងដែលជានាង”។

និយាយរួមទៅហ្វេអាចយកលោក boy_pakorn មកធ្វើជាមិត្តប្រុសបានពីព្រោះចិត្តអធ្យាស្រ័យ ការយកចិត្តទុកដាក់មើលថែរក្សា និងភាពស្រលាញ់អ្វីដែលសាមញ្ញៗ មិនសំញែង ឬ មិនធ្វើអ្វីអោយហួសហេតុរបស់នាង និងចុងក្រោយនាងជាមនុស្សដែលមានគ្រប់យ៉ាងស្រដៀងគ្នាជាមួយ boy_pakorn និយាយឆាប់ត្រូវគ្នា។

អត្ថបទដោយ សា