ចំៗមុនរិះគន់គេធ្វើខ្លួនឯងអោយបានសិនទៅ! Kratae R Siam បង្ហាញរូបរាងដ៏ស៊ិចស៊ីមិនខ្វល់ពីអ្នករិះគន់ព្រោះជីវិតជារបស់នាងមិនមែនលើមាត់អ្នកដទៃ!! មានរូបភាព
ជានារីដែលចុះទន់ហាត់ប្រាណពង្រីងរាងកាយខ្លួនឯងរហូតបានជោគជ័យ សម្រាប់តារាចម្រៀងល្បីឈ្មោះស្រីស្អាត Kratae R Siam ម្ចាស់រាងដ៏សែនស៊ិចស៊ីល្អឥតខ្ចោះ និងជារាងដែលនារីៗដទៃទៀតប្រណែននិងប្រាថ្នាចង់បាន
ថ្មីៗនេះ (23 មករា 2022) កញ្ញា Kratae ទើបនិងចេញមកផុសរូបភាពបង្ហោះរូបរាងចង្កេះ S បង្ហាញគូទធំងខ្ទើត ម្នាក់ៗប្រញាប់ចូលទៅមើលនៅក្នុង IG របស់នាង ហើយក៏សូមជំរាប់ផងដែរថាមិនដឹងជាត្រូវមើលត្រង់ណាទុកត្រង់ណាទេ ព្រោះថាគ្រប់ជ្រុងគ្រប់មុំគឺល្អទាំងអស់
ហើយក្រៅពីមានរាងស្អាតដែលយកមកផ្ញើរហ្វេនៗហើយ កញ្ញា Kratae នៅមានផុសសារសម្រាប់គិតទាក់ទងនិងរឿងរូបរាងមុខមាត់របស់មនុស្សយើងទៀតថា គ្រប់គ្នាគួតែមានមោទនភាពចំពោះសម្រស់និងភាពស្រស់ស្អាតជារបស់ខ្លួនឯង “គួតែធាត់ជាងនិងតិច បែបនេះស្គមពេក គួតែស្គមជាងនិងតិច មើលទៅធាត់ពេក មិនស្អាត គួតែខ្ពស់ជាងនិងតិច និងមើលទៅស្អាតណាស់ គួតែជើងតូចជាងនិងតិច និងស្អាតជាងនេះ មុខត្រូវតូចបន្ទិច ត្រូវស្លើមតិច ច្រមុះត្រូវខ្ពស់តិច ដោះត្រូវធំតិច គូទត្រូវធំតិច ចង្គេះអេស រូបរាងត្រង់គ្មានដោះគ្មានត្រគាក ប្លាៗៗៗៗៗៗៗៗៗហើយវានិងស្អាតជាងនេះ!!!?
hello !!!!! ចង់ចេះចង់ចុះ ហេតុអីមិនធ្វើខ្លួនឯងទៅ មកប្រាប់អ្នកដទៃអោយធ្វើតាមនូវអ្វីដែលអ្នកឯងត្រូវការ ដើម្បី…….? នរណាគេមកធ្វើអោយយើង មិនមានទំនុកចិត្ត នរណាមិនចូលចិត្ត នរណាមកប្រាប់ថាយើងអត់ស្អាត!!! ព្រោះចុងក្រោយ អ្នកមិនបានកើតមកដើម្បីមនុស្សទាំងអស់នេះទេចា you know !!!? ត្រូវតែស្អាតនិងមានទំនុកចិត្តនូវអ្វីដែលជារបស់យើងផ្ទាល់ ត្រូវជាខ្លួនឯងដែលមិនមាននរណាដូច #ចូលមោទនភាពនូវភាពស្រស់ស្អាតជារបស់យើងណាចា”
រឿងនេះក៏មានតារាៗល្បីៗហើយនិងអ្នកគាំទ្រ ចូលទៅ comment ជាច្រើនតែម្ដង ទាំងកោតសរសើរចំពោះទស្សនៈការគិតរបស់នាងដែលជួយជំរុញកំលាំងចិត្តមនុស្សជាច្រើន ហើយនិងរូបរាងដ៏ស៊ិចស៊ីរបស់នាងដូចគ្នាដែរ
អត្ថបទដោយ : នីត្តា