ជីវិតមនុស្សអាយុ ៣០ របស់ kimmy_kimberley! គីម Live និយាយពីការផ្លាស់ប្តូរដែលនាងតាំងចិត្តចង់ធ្វើអោយបានសម្រេច!
រូបភាពកម្មវិធីខួបកំណើតរបស់តារ៉ាតួឯងស្រីនៅមិនទាន់រសាយនៅលើបណ្តាញសង្គមអនឡាញទេ អាចនិយាយថាវាជាការឆ្លងចូលអាយុ ៣០ឆ្នាំដ៏គួរអោយចងចាំរបស់ “kimmy_kimberley” ហើយដោយសារការងារច្រើននាងពុំទាន់មានពេលនិយាយអរគុណចំពោះពាក្យជូនពរថ្ងៃកំណើតរបស់ហ្វែនៗទេ រហូតដល់ថ្ងៃនេះគីមបាន live អរគុណគ្រប់ៗគ្នាដោយនិយាយថាអាយុ៣០ឆ្នាំជាអាយុមនុស្សធំ នាងបានក្លាយជាមនុស្សធំពេញលក្ខណះ ហើយគាត់សម្រេចចិត្តថា …
ចាប់ពីរពេលនេះទៅគាត់ហ្នឹង បោសសំអាតផ្ទះ រៀបចំបរិវេណ ចំអិនអាហារ និង បោកសំលៀកបំពាក់ទាំងអស់ដោយខ្លួនឯង នាងបានចាប់ផ្តើមហើយដោយម្សិលមិញនេះនាងចំណាយពេលរៀបចំគ្រប់យ៉ាងរហូតដល់ម៉ោងជិតប្រាំបួនយប់។ នៅក្នុង live មានមិត្តភក្តិចូលមកចំអន់ជាច្រើនអំពីរឿងនេះតែនាងក៏បញ្ជាក់ម្តងទៀតថា ខ្ញុំបានចាប់ផ្តើមហើយ ហើយនឹងធ្វើវារហូតទៅ បញ្ចប់ដោយ “បានក្លាយខ្លួនជាស្រ្តីមេផ្ទះពេញលក្ខណះហើយ”។
នាងសប្បាយចិត្តដែលទីបំផុតអាចឈានជើងចូលមករស់នៅក្នុងអាយុរបស់មនុស្សធំ នាងតាំងចិត្តថានឹងធ្វើអ្វីៗអោយប្រសើរទាំងការងារ ទាំងអាជីវកម្ម ទាំងជីវិតប្រចាំថ្ងៃ គ្រប់យ៉ាងនឹងត្រូវធ្វើឡើយដោយការត្រិះរិះពិចារណាយ៉ាងត្រឹមត្រូវ។ ចុងក្រោយនាងសូមអរគុណហ្វែនៗម្តងទៀតសម្រាប់ពាក្យជូនពរថ្ងៃកំណើត អរគុណលោក Markprin ដែលបានរៀបចំកម្មវិធីខួបកំណើតនេះអោយនាង។
អត្ថបទដោយ សា