ចាប់ដៃគ្នាទៅបន្ថែមភាពផ្អែមល្ហែមធ្វើអោយទឹកសមុទ្រប្ដូររសជាតិប្រៃទៅជាទឹកស្ករអស់ទៅហើយ Dan Woravet ជាមួយនិង Pattie Angsumalin ដែលអាចនិយាយបានថាជាដំណើរកំសាន្ដដ៏សែនរ៉ូមែនទិចពិតៗ រហូតដល់គ្រប់គ្នាលួចគិតនិងរំពឹងថានិងមានវគ្គសុំរៀបការឬយ៉ាងណា
ព្រោះតែមុននេះក៏មានរូបភាពគ្រួសារទាំងសងខាងជួបជុំញុំបាយរួមតុជាមួយគ្នាយ៉ាងកក់ក្ដៅ ប៉ុន្ដែមុននិងបានឃើញវគ្គពិសេសនេះ សូមមកមើលវគ្គផ្អែមល្ហែមនៅមាត់សមុទ្រដែល Dan បានថតវីដេអូជាមួយនិង Pattie ជាការថតរូបលេងៗ ខណៈជាគូរស្នេហ៍ មានទាំងសរសើរទាំងថើបទាំងកៀកកើយ អាចនិយាយបានថាស្រមោចនៅក្បែរៗនិងលង់និងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរស្លាប់អស់តែម្ដង ប៉ុន្ដែវគ្គនេះគ្រប់គ្នាមិនសូវជាបានចាប់អារម្មណ៍និងភាពផ្អែមល្ហែមប៉ុន្មានទេ ព្រោះតែឈុតខាងស្រីវាលជ្រៅពេក បង្ហាញអោយឃើញជ្រោះជ្រៅដ៏ស្រស់ស្អាតរបស់នាង ទើបគ្រប់គ្នាត្រូវបង្វែរអារម្មណ៍គ្មានសល់ម្នាក់ទេ
អត្ថបទដោយ : នីត្តា