ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលលោក Two Pee លត់ជង្គង់សុំតារាស្រី Prang Kannarun រៀបការយ៉ាងរ៉ូមែនទិចមក ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងអន្ទះសារចង់ឃើញថ្ងៃនោះមកដល់ឆាប់ៗនេះខ្លាំងណាស់។
ទន្ទឹមនិងនោះផងដែរ ងាកទៅមើលលោក Two Pee វិញក្រោយពេលប្រកាសសុំមិត្តស្រីរៀបការជាសារធារណៈមក យើងបានឃើញលោកបង្ហាញទិដ្ឋិភាពផ្ទះដ៏ប្រណិតមួយខ្ទង ដែលលោកកំពុងតែរៀបចំសម្រាប់សាងគ្រួសារក្រោយរៀបការ ហើយក្នុងនោះលោកក៏បានបង្ហាញបន្ទប់សម្រាប់គូស្នេហ៍ ដែលមើលពិតជាធំទូលាយ និងតុបតែងជាមួយគ្រឿងសង្ហាររឹម សុទ្ធតែថ្លៃៗថែមទៀតផង។
ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនកាន់តែរំភើបចិត្តជំនួស តារាស្រី Prang ដែលមានគូស្នេហ៍ល្អ និងចេះរៀបចំគ្រួសារជូននាងនៅពេលអនាគត់ រស់នៅយ៉ាងស្ដុកស្ដមបែបនេះ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី