មុខកាន់តែដូចតុក្កតាហើយ! Air ចំណាយលុយរាប់ម៉ឺនដុល្លារដើម្បីវះកាត់កែសម្ជស្ស

នរណាៗក៏គេចង់ស្អាត ចង់បានមុខដែរខ្លួនពេញចិត្ត នៅក្នុងនោះដែរ យើងឃើញថា តារាសម្ដែង និងពិធីករស្រីវ័យក្មេងដែលមានគូដណឹ្តងជាមហាសេដ្ឋី Dubai នៅបានធ្វើការផ្លាស់ប្ដូរមុខរបស់នាងដោយការកែសម្ជស្សជាញឹកញាប់។ អ្វីដែលធ្វើឱ្យនាងខុសប្លែកពីគេនោះ គឺនាងហ៊ានយករឿងដែលនាងធ្លាប់វះកាត់កែសម្ជស្សយកមកនិយាយជារឿងធម្មតាដោយមិនមាន ខ្វល់ខ្វាយពីការរិះគន់នោះឡើយ។

ជាងនេះទៅទៀត Air ក៏ចេញនូវវីឌីអូក្នុង YouTube Channel  របស់ខ្លួននិយាយពីការវះកាត់កែសម្ជស្ស ដោយនាងបានប្រាប់ថានាងបានចំណាយលុយរាប់ម៉ឺនរួមទាំងថ្លៃធ្វើដំណើរ ដើម្បីធ្វើវះកាត់ពេញផ្ទៃមុខ ដូចជាកាត់ភ្នែក បូមយកខ្លាញ់ចេញ ជាដើម។ លើសពីនេះទៅទៀត Air ក៏បានបន្តទៀតថា ក្រោយពីវះកាត់ហើយ នាងត្រូវតមច្រើនមុខ ត្រូវមានរបបអាហារសមស្រប ហើយថែរក្សាឱ្យពេញទំហឹងថែមទៀតផង។
After Footer (Active) - damrei Mr1 Zone2