មានរូបភាពដើរធ្វើបុណ្យជាច្រើនមួយរយះក្រោយនេះ ធ្វើអោយគេសង្ស័យថា តួឯកប្រុសបុស្តិ៍លេខ ៧ “Hussaweee” ទៅធ្វើពិធីបន្ថែមរាសីអោយមានការងារច្រើនជាងមុន ចុងក្រោយគាត់បានចេញមកនិយាយអំពីរឿងនេះ និងរឿងដែលគាត់ចុះគីឡូអស់ ១០ គីឡូក្រាមអោយស្តាប់ថា:
រឿងជំនឿខ្ញុំជឿតាំងពីតូចមកម្លេះព្រោះនៅក្នុងខេត្តបឹងកាហ្វស្រុកកំណើតរបស់ខ្ញុំយើងជឿលើនាគរាជ ប៉ុន្តែដែលឃើញខ្ញុំដើរធ្វើបុណ្យច្រើនមួយរយះនេះពុំមែនជាការកាន់គ្រូរតំឡើងរាសីអ្វីនោះទេ ខ្ញុំគ្រាន់តែចូលចិត្តដើរតាមតំបន់ទេសចរណ៍ផ្សេងៗពេលបានទៅលេងស្រុកកំណើតម្តងៗ ហើយចំពេលដែលនៅខេត្តរបស់ខ្ញុំគេកំពុងពេញនិយមល្អាងនាគាខ្ញុំក៏ទីនោះដែរ។
ចំណែករឿងសន្យាជាមួយបុស្តិ៍ទូរទស្សន៍ពេលនេះខ្ញុំនៅតែជាតារ៉ាអោយបុស្តិ៍លេខ៧ដដែល ខ្ញុំនៅសប្បាយនឹងធ្វើការនៅទីនេះ ខ្ញុំចូលចិត្តបទពិសោធន៍ និងឧកាសដែលអ្នកនៅទីនេះផ្តល់អោយ ហើយមួយទៀតក៏ពុំទាន់មានបុស្តិ៍ណាផ្សេងទាក់ទងមករកខ្ញុំដែរ។
អត្ថបទដោយ សា