គូរជីនត្រឡប់មកធ្វើអោយហ្វែនៗរញ្ជួយចិត្តម្តងទៀតក្នុងរឿង “Kheuy Ban Rai – Sak Phai Hai So” ត្រៀមចាក់ផ្សាយក្នុងខែកុម្ភះនេះ (មានវីដេអូ)!!
រឿង “โซเวรี” ដែលនាំសម្តែងដោយតារ៉ាប្រុស “hussaweee” ចាប់ដៃគូរជាមួយតួឯកស្រី “Mookda Narinrak” បានក្លាយជារឿងដែលផ្ទុះខ្លាំងរបស់បុស្តិ៍លេខ៧ ដោយធ្វើអោយចំនួនហ្វែនៗកើនឡើងជាច្រើនទាំងនៅក្នុងស្រុកថៃ និងនៅក្រៅប្រទេស ជាបានដិតជាប់ចិត្តរបស់អ្នកគាំទ្រព្រោះគីមីត្រូវគ្នារបស់តួឯងប្រុសតួឯងស្រីដែលសម្តែងបានដូចស្នេហាពិត ហើយឆាប់ៗនេះឈុតឆាកស្នេហាទាំងនោះនឹងត្រឡប់មកវិញ!!
ហ្វែនៗបានទស្សនានិងតាមដានរឿង “โซเวรี” ពីវគ្គមួយទៅវគ្គមួយយ៉ាងជក់ចិត្ត ជាពិសេសក្នុងវគ្គរបស់តួឯកប្រុសតួឯកស្រីត្រូវនៅជាមួយគ្នា ក្រោយពេលរឿង “โซเวรี” ចប់ក្រសែជីនពីហ្វែនៗនៅតែបន្ត ហើយពួកគេបានស្នើរសុំអោយមានរឿងរបស់គូរនេះបន្តទៀត ពួកគេចង់ឃើញអ្នកទាំងពីរស្រលាញ់គ្នាទៀត រហូតធ្វើអោយទូរទស្សន៍បុស្តិ៍លេខ៧ សម្រចចិត្តចាប់គូរនេះសម្តែងរឿងថ្មី “เขยบ้านไร่ สะใภ้ไฮโซ” ជាមួយគ្នាម្តងទៀត។
ដោយរឿង “Kheuy Ban Rai – Sak Phai Hai So” ជាសាច់រឿងស្នេហារវាងបុរសជនបទជាមួយក្រមុំហៃសូដែលសាងស្នេហាឡើងទាំងគ្រួសារខាងស្រីមិនទទួលស្គាល់ ។ រឿងនេះជាប្រភេទរឿងបែបកំប្លែងបន្តិច យើងនឹងឃើញភាពក្រមិចក្រមើមរបស់តួឯងប្រុសច្រើនជាងរឿងមុន តែចំពោះឈុតឆាកស្នេហាធានាថាអាចចូលតួបានដូចមុន តារ៉ាទាំងពីរនឹងធ្វើអោយបេះដូងរបស់អ្នកទាំងអស់គ្នាលោតញាប់ម្តងទៀត។
ចុងក្រោយតារ៉ាសម្តែងទាំងពីរបានផុសវិដេអូខ្លីអំពីរឿងថ្មីអោយហ្វែនៗបានទស្សនានៅក្នុង Instagram ផ្ទាល់ខ្លួនរបស់អ្នកទាំងពីរព្រមជាមួយ Caption ថា “ជួបគ្នាឆាប់ៗនេះណា”។
អត្ថបទដោយ សា