លោក Chansung សមាជិកក្រុម2PM និងជាតារ៉ាសម្តែងប្រុសដែលទើបតែបញ្ចេញរឿងថ្មីអោយហ្វែនៗបានទស្សនានៅក្នុងសេរ៊ី Show Window: The Queen’s House បានប្រកាសថាលោកនឹងរៀបអាពាហ៍ពិពាហ៍ជាមួយមិត្តស្រីដែលកំពុងពពោះកូនរបស់គាត់។ ដោយអ្នកទាំងពីរបានរៀបគម្រោងថានឹងធ្វើពិធីនៅដើមឆ្នាំ ២០២២ តែព្រោះកូវីដ១៩គ្រប់យ៉ាងមិនទាន់អាចសន្មត់អោយច្បាស់បានឡើយ។
អ្នកយកពត៌មានកូរ៉េខាងត្បួងបាននិយាយថា ពួកគេមានទំនាក់ទំនងគ្នាបាន ៥ ឆ្នាំហើយដោយមិត្តស្រីរបស់ Chansung ជានារីនៅក្រៅវិស័យសិល្បះហើយនាងមានអាយុច្រើនជាងតារ៉ាប្រុសរបស់យើងដល់ទៅ ៨ឆ្នាំ ដោយព្រោះខាងស្រីមានអាយុ ៤០ឆ្នាំនេះឯងដែលធ្វើអោយអ្នកទាំងពីរសម្រេចចិត្តមានកូនជាមួយគ្នា។
លោក Chansung ក៏ធ្លាប់ប្រកាសប្រាប់អំពីការត្រៀមខ្លួនសាងជីវិតគ្រួសារួចម្តងហើយកាលពីខែធ្នូរឆ្នាំ២០២១ ក្រោយមកគាត់សម្រេចចិត្តមិនបន្តកុងត្រាជាមួយ JYP Entertainment ដោយពេលនេះសន្យារវាងភាគីទាំងពីរបានបញ្ចប់ត្រឹមថ្ងៃទី ២៥ មករា ម្សិលមិញនេះ លោកបញ្ចប់ដោយសារមូលហេតុផ្ទាល់ខ្លួនដែលគាត់ត្រូវរៀបកាសាងអនាគតជាមួយមិត្តស្រី និងកូនរបស់គាត់។
សម្រាប់ថ្ងៃមង្គលការលោកសូមប្រាប់តាមក្រោយពីព្រោះពេលនេះស្ថានភាបកូវីដ១៩ បានធ្វើអោយគម្រោងការបស់គាត់និងមិត្តស្រីត្រូវប្រែប្រួលនិងពន្យារហូតគេអនុញ្ញាតិអោយរៀបចំឡើងវិញ ។ សូមចូលរួមអបអរសាទផង Idol!
អត្ថបទដោយ សា