កប់សារី! សុទ្ធតែជាកំពូលតារាសម្តែងជួរមុខ មកជួបគ្នាសម្តែងរួមគ្នានៅក្នុងរឿងថ្មីមួយនេះ!

ក្នុងពេលថ្មីៗនេះ ឃើញថាមានហ្វេនជាច្រើនកំពុងតែផ្ទុះការភ្ញាក់ផ្អើល និងមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលមានដំណឹងថាកំពូលតារាសម្តែងជួរមុខបីរូប នឹងចូលខ្លួនសម្តែងរួមគ្នា។
បើនិយាយពីកំពូលតារាសម្តែងដែលល្បីខ្លាំង មិនថានៅក្នុងប្រទេសថៃរឺក្រៅប្រទេសថៃនោះទេ មហាជនច្បាស់ជានឹកឃើញដល់ Pancake, Aff Taksaorn, និង Taew។ ជាការពិតណាស់ អ្នកទាំងបីរូបនេះនឹងចូលខ្លួនសម្តែងរួមគ្នានៅក្នុងរឿង “Six Characters” ហើយសម្រាប់តួប្រុសវិញក៏សុទ្ធសឹងតែជាកំពូលតារាដែលទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ​ រួមមានដូចជា Boy Pakorn, Mario Maurer, New Chaiyapol និងតារាល្បីៗជាច្រើនរូបទៀត។
ដំណឹងនេះបានធ្វើអោយហ្វេនៗជាច្រើនមានការត្រេកអរ និងទង្ទឹងរង់ចាំទស្សនាកំពូលតារាប៉ុន្មានរូបនេះ បញ្ចេញសមត្ថភាពនៅក្នុងការដើរតួសម្តែង និងបញ្ចូលអារម្មណ៍ទៅតាមតួអង្គដែលអ្នកដឹកនាំតម្រូវអោយ៕

After Footer (Active) - damrei Mr1 Zone2