ថ្ងៃនេះតួឯកប្រុសកូនពៅរបស់ទូរទស្សន៍បុស្តិ៍លេខ៣ បានកើនអាយុមួយឆ្នាំទៀតហើយ ឆ្នាំនេះតារ៉ាសម្តែងកំលោះរបស់យើងទើបតែមានអាយុ ២១ ឆ្នាំតែប៉ុននោះ ដើម្បីកូនពៅបុស្តិ៍លេខ៣បានផ្ញើរឈុតអបអរពិធីថ្ងៃខួបកំណើតអោយ “kongthappeak” ដល់ផ្ទះតែម្តង ហើយអ្វីដែលពិសេសគឺហ្វែនៗនៅប្រទេសកូរ៉េបានធ្វើ Surprise អោយគាត់នៅប្រទេសកូរ៉េខាងត្បូង!
ប្រហែលហ្វែនៗនៅប្រទេសកូរ៉េនឹកគាត់ខ្លាំងហើយមើលទៅបាននាំគ្នាហ៊ានចំណាយពេលវេលានិងថវិកាធ្វើ Surprise អោយ idol ប្រុសក្មេងរបស់គេជាច្រើនយ៉ាងមានទាំងជួយគិត (#) ថ្ងៃកំណើតសម្រាប់បណ្តាញសង្គមអនឡាញ មានទាំងជួលអគារពាណិជកម្មកណ្តាលក្រុងជាច្រើនកន្លែងដើម្បីបង្ហោះវីដេអូជូនពរខួបកំណើត “kongthappeak”
ទង្វើរបស់ហ្វែនៗឡើកនេះបានធ្វើអោយតារ៉ាសម្តែងរបស់យើងទឹកភ្នែក អួលដើមករ ព្រោះមិនអាចទៅជួបហ្វែនៗ បានត្រឹមផ្ញើររូបបេះដូង និងពាក្យថាអរគុណទៅកាន់ពួកគេ។
ចំណែកហ្វែនៗនៅតំបន់ផ្សេងៗទៀត និងតារ៉ាៗនៅក្នុងវិស័យសិល្បះដូចគ្នាក៏បានចូលរួមអបអរសាទថ្ងៃខួបំណើតរបស់ “kongthappeak” តាមបណ្តាញអនឡាញយ៉ាងច្រើនកុះករ អែដមិនសូមជួនពរអោយតារ៉ានៅក្នុងដួងចិត្តរបស់មនស្សគ្រប់គ្នាសំរេចរាល់ក្តីបំណង ទៅណាមកណាមានតែមនុស្សគាំទ្រស្រលាញ់។
អត្ថបទដោយ សា