ចប់ពីរឿងមួយចូលរឿងមួយទៀត! Jame Jirayu មិនដែរទំនេរទេគឺមានរឿងថតជាប់រហូត!

បន្ទាប់ពីរឿង Are We Alright? ដែលសម្ដែងដោយតារាប្រុសរូបសង្ហារ Jame Jirayu និង តារាស្រីជើងចាស់ Anne Thongprasom រួចមក បានធ្វើឱ្យប្រជាប្រិយរបស់ Jame កើនឡើងថែមមួយកម្រឹតទៀត ហើយធ្វើឱ្យទស្សនិករាប់សែននាក់រងចាំរឿងថ្មីរបស់ Jame ។

ទនឹ្ទមនឹងនេះដែរ Jame Ji ក៏បានប្រាប់ថាខ្លួនកំពុងតែថតរឿងថ្មីជាមួយនឹង Toey Jaripon ដែលមានចំណងជើងថា Matalada ដែលជារឿងមានមនោសញ្ចេតនា និងរ៉ូមែនទិច។  Jame ក៏បានប្រាប់ថានេះជាលើកទីមួយហើយ ដែលខ្លួនថតរឿងបែបនេះ ហើយសង្ឃឹមថានឹងធ្វើឱ្យហ្វេនៗមានអារម្មណ៍ប្លែកនិងចូលចិត្ត។​
After Footer (Active) - damrei Mr1 Zone2
មិនតែប៉ុណ្ណោះ Jame បន្តទៀតថារឿងរបស់ខ្លួនមួយទៀតគឺ The Deadly Affair បានថតចប់ហើយ សង្ឃឹមថាគេនឹងធ្វើការចាក់ផ្សាយក្នុងពេលឆាប់ៗនេះ។
អត្ថបទដោយ៖ Eriya