ពេលមកជួបរឿងបែបនេះធ្វើអោយតារាសម្ដែងស្រីជួរមុខរបស់ប្រទេសថៃយ៉ាង Aum Patcharapa ដល់ថ្នាក់ប្រើកន្លែងផ្ទាល់ខ្លួននៅក្នុង IG story @aum_patchrapa ផុសរំលាយអារម្មណ៍ខ្លះ
ដោយផុសដែលបានលើកឡើងនេះនិយាយអំពី ម៉ាស៊ីនត្រជាក់ក្នុងបន្ទប់ ដែលនាងទើបសម្រេចចិត្តផ្លាស់ប្ដូរថ្មី ប៉ុន្ដែវាបែរជាមិនត្រជាក់សូម្បីតែបន្ទិច
ក្រៅពីនេះ Aum នៅនិយាយបន្ថែមទៀតថា ពេលនេះនាងមានអារម្មណ៍ថានឹកដល់មួយគ្រឿងចាស់ធ្លាប់ប្រើពីមុន ព្រោះពេញមួយខែកន្លងមកនាងស្ទើរតែគេងមិនលក់ ព្រមទាំងមានបន្ថែមរូប emoji យំជាមួយនិងសារប្រយោគនេះទៀតផង
“តាំងតែពីផ្លាស់ប្ដូរម៉ាស៊ីនត្រជាក់ថ្មី នៅមិនទាន់ទទួលបានភាពត្រជាក់កាយត្រជាក់ចិត្តទាល់តែសោះ គេងមិនស្រួសមករាប់ខែ ចង់ឆ្គួត នឹកដល់ម៉ាស៊ីនត្រជាក់ចាស់ណាស់ មិនគួណាទិញវាដាក់ផ្ទះសោះ រៀងហើយលោកអើយៗៗៗ”
អត្ថបទដោយ : នីត្តា