កាលពីពេលថ្មីៗកន្លងទៅនេះ មហាជននិងហ្វេនៗជាច្រើនបានផ្ទុះការចាប់អារម្មណ៍ និង ខមិនសួរគ្រប់គ្នាក្រោយលេចរូបភាពតារាចម្រៀងរ៉េបល្បីឈ្មោះលោក វណ្ណដា កៀកកើយនិងនារីអាថ៍កំបាំងម្នាក់ មើលទៅដូចជាមានទំនាក់ទំនងលើសពីមិត្តនិងគ្នាផងដែរ។
យ៉ាងណាមិញ ក្រោយពេលមានមតិជជែកនិងសួរនាំច្រើនពេក តារាប្រុសរូបនេះក៏បានដាច់ចិត្តបង្ហោះរូបភាព និងអមជាមួយសារបែបនេះថា «កុំប្រកែកគ្នាអី បងស្រឡាញ់អូនៗស្មើៗគ្នា»។
ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិសេសនារីៗ ពិតជារំភើបចិត្ត ព្រោះលឺសម្ដីដែលលោក វណ្ណដា ថាស្រលាញ់ហ្វេនៗស្មើៗគ្នាបែបនេះ៕ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី