ប្រិយមិត្តជាច្រើនដែលនិយមតាមដានរឿងភាគថៃប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងថៃជើងចាស់លោកស្រី Savitree Samipak ដែលតែងតែដើរម្ដាយក្នុងគ្រួសារអភិជន មានទ្រព្យស្ដុកស្ដមបានយ៉ាងល្អ និងទទួលបានការគាំទ្រពីហ្វេនៗយ៉ាងខ្លាំង។
យ៉ាងណាមិញ ថ្វីត្បិតតែជីវិតក្នុងរឿងស្ដុកស្ដមក៏ពិតមែន តែថ្មីៗខណៈចូលរួមកម្មវិធីជជែកកម្សាន្តមួយ តារាស្រីរូបនេះក៏បានបើកចិត្តរៀបរាប់ជីវិតខ្លួនកាលពីអតីតកាលទាំងទឹកភ្នែករលីងរលោងថា៖
«លោកស្រីគឺជាកូនអ្នកក្រីក្រម្នាក់ មានម្ដាយជាអ្នកស៊ីឈ្មួលធ្វើមេផ្ទះឱ្យគេ ជីវិតជួបប្រទះនូវភាពខ្វះខាតជាច្រើន ហើយគ្រប់គ្នាឃើញលោកស្រីក្នុងរឿងតែងតែគិតថាលោកស្រីជាកូនអ្នកមានហាយសូរ ព្រោះថាលោកស្រីមានសម្បុរស្បែកស មើលមកមិនសមជាកូនអ្នកក្រឡើយ តែតាមពិតជីវិតរកព្រឹកខ្វះល្ងាចមិនដូចក្នុងរឿងនោះទេ»
តែដោយសារទេពកោសល្យសិល្បៈដ៏បុិនប្រសព្វពីកំណើតរបស់ស្រី ក្រោយពេលចូលប្រឡូកក្នុងវិស័យសិល្បៈ ក៏ទទួលបានការងារបន្ដបន្ទាប់ ធ្វើឲ្យជីវភាពក្នុងគ្រួសារល្អប្រសើរមិនសូវខ្វះខាត់ដូចមុនផងដែរ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ់៖ស៊ីវលី