សម្រាប់ទាំងពីរគូ “Nadechyaya” និង “Markkim” ជាគូដែលហ្វែនៗអោយភ្លើងខៀវដោយមិនចាំបាច់គិតច្រើនពីព្រោះអ្នកទាំងអស់សមគ្នាដូចកើតមកសម្រាប់គ្នានិងគ្នាតែម្តង គ្រប់ការងារនិងរឿងដែលពួកគេចាប់គូគ្នាសុទ្ធតែធ្វើអោយផ្អើលបណ្តាញសង្គមអនឡាញ។
ក្រោយពេលប្រកាសអំពីទំនាក់ទំនងជាផ្លូវការណ៍គូទាំងពីបានបង្កើតនូវទិដ្ឋភាពគូស្នេហ៍ជាច្រើនលើកជាច្រើនសាធ្វើអោយហ្វែនៗហ្វីនសប្បាយចិត្តជាខ្លាំង ប៉ុន្តែក៏មិនព្រមដឹកដៃគ្នាចូលពិធីមង្គលសោះ ធ្វើអោយអ្នកគាំទ្រនិងមិត្តភក្តិចាំអ៊ុតមើលពីមួយឆ្នាំហើយមួយឆ្នាំទៀតរហូតមកដល់ពេលនេះ។ ឥឡូវយើងមកលេងទាយម្តងថាតើគូមួយណានឹងរៀបការមុន ?
គូរបស់ “Nadech Kukimyas” និង “Yaya Urassaya” អាចរៀបការមុន
ព្រោះទាំងគូដូចជាច្បាស់លាល់និងនិយាយពីរឿងនេះបានច្បាស់ល្អដូចជា :
1. Nadech ធ្លាប់បានគិតអំពីគម្រោងសុំយ៉ាយ៉ារៀបការហើយ ដោយគាត់បានបង្ហើបថាវាគួរតែជាអ្វីដែលវ៉ោវ គួរតែជាអ្វីដែលមិត្តស្រីរបស់គាត់នឹងចងចាំវាមួយជីវិត មានន័យថារឿងរៀបកាជារឿងដែលតែងតែនៅក្នុងចិត្តគាត់។
2. “Yaya Urassaya” ធ្លាប់និយាយារឿងកូនថាបើមានបេប៊ីជាមួយណាដេតចង់បានកូនស្រី ដោយកាលហ្នឹងនាងលង់ជាមួយអូន “Demi” កូនរបស់តារ៉ាស្រីលីដៀខ្លាំង ចំណែកណាដេតក៏និយាយពីរឿងកូនច្រើនដងច្រើនសាដែរ គាត់និយាយទាំងរំភើបអំពីមុខកូនរបស់អ្នកទាំងពីមិនដឹងមុខចេញមកយ៉ាងណាទេ ។
3. “Nadech Kukimyas” មានរៀបចំសាងសង់ផ្ទះសម្រាប់គ្រួសារថ្មី ថ្វីត្បិតគាត់និយាយថាវាមិនទាក់ទងតែបើតាមធម្មជាតិ មុនពេលរៀបចំជីវិតគ្រួសាផ្ទះគឺជាអ្វីដែលខាងប្រុសគួរតែមានអោយរួចរាល់ដើម្បីអោយខាងស្រីកាន់តែមានអារម្មណ៍កក់ក្តៅ។
4.គូរ “Nadech Kukimyas” និង “Yaya Urassaya” ធ្លាប់និយាយរឿងរៀបការជាមួយគ្រួសាទាំងពីរហើយហើយ ដោយចម្លើយដែលគាត់ប្រាប់ទៅអ្នកសម្ភាសន៍គឺគ្រួសារទាំងពីរថាគ្រប់យ៉ាងស្រេចតែកូនៗពេលណាក៏បាន តែបើឆាប់បានចៅអោយម៉ែពប្រហែលជាល្អ
គូរបស់ “Markprin” និង “Kimberley”
ទាំងគូមានអាយុច្រើនជាងគូរមុន Markprin បងណាដេតមួយឆ្នាំ ចំណែក Kimberley បងយ៉ាយ៉ាពីរឆ្នាំ បើនិយាយរឿងដល់អាយុគូ Markim សាកសម និងគួរគិតពីពិធីរៀបការមុន ម៉្យាងទៀតMarkim ទាក់ទងគ្នាមុន Nadechyaya ពួកគេយល់ពីគ្នាច្បាស់ច្រើនអាចសម្រេចចិត្តរៀបកាជាមួយគ្នាលឿនជាង តែក៏មិនទាន់ច្បាស់ដូចគូមុន។
អ្នកទាំងពីរបានកសាងផ្ទះជាមួយគ្នា រស់នៅក្នុងខុនដូជាមួយគ្នាពេល Lockdown ហើយមានគម្រោងធ្វើរឿងជាច្រើនជាមួយគ្នាមើលទៅដូចជាបានប្រើប្រាស់ជិវិតដូចស្វាមីភរិយារួចហើយ។
នៅក្នុងសម្ភាសន៍គូរនេះមិនដែលបាននិយាយអោយច្បាស់ពីរឿងគ្រួសារ កូន រឺគម្រោងពេលនោះទេ ភាគច្រើនពួកគេនិយាយថា ដឹងតែរៀបការជាមួយម្នាក់នេះហើយប៉ុន្តែ “ពេលនេះរកលុយសិន ធ្វើការសិន” នៅស្តាយការងារអីចឹង ។
ជាពិសេសថ្ងៃខួបកំណើតរបស់គីម ម៉ាកបាននិយាយក្នុងសាជូនពរតែរឿងអភវឌ្ឍន៍ខ្លួន ធ្វើការ ធ្វើអាជីវកម្ម ម៉ាកពុំបានលើកអំពីជីវិតស្នេហាអ្វីបន្តិចទេ ធ្វើអោយយើងដឹងថាអ្នកទាំងពីរបាននិយាយគ្នារួចហើយថាឆ្នាំនេះពួកគេមិនទាន់រៀបការទេ។
ទាំងនេះគឺជាអ្វីដែលយើងប្រមូលបានពីតាមការសម្ភាសន៍និងពត៌មានមួយចំនួនដែលយើងសឺប ធ្វើអោយសន្មត់ថាគូយ៉ាយ៉ាណាដេតអាចរៀបការមុន តែបើហ្វែនៗគិតថាគូ ម៉ាកគីម អាចរៀបការមុនសូមជួយទំលាក់ហេតុផលនៅក្នុងខមមិនផង ហើយយើងចាំអ៊ុតមើលទាំងអស់គ្នា។
អត្ថបទដោយ សា