Finally! តារាសម្ដែងកូរ៉េល្បីឈ្មោះ Lee Minho ចាប់ចេញសម្ដែងម្ដងទៀតបន្ទាប់ពី…..

ជាការពិតណាស់ តារាសម្ដែងល្បីប្រចាំអាស៊ី Lee Minho ត្រូវបានគេទទួលស្គាល់ថាជា King of Rating​ ដែលរឿងរបស់ Lee Minho សុទ្ធតែមានប្រជាប្រិយភាពខ្ពស់ និងទទួលបានអត្រាទស្សនាខ្ពស់រហូតមក។ ប៉ុន្តែគេឃើញថា Lee Minho បានធ្វើការសម្រាកពីការសម្ដែងមកជាយូរណាស់មកហើយក្រោយពីរឿងចុងក្រោយរបស់ខ្លួន The King Enteral Monarch ។

ទនឹ្ទមនឹងនេះ​ហើយ ហ្វេនៗពេញអាស៊ីបានធ្វើការទន្ទឹងរងចាំរឿងថ្មីដកកជំហរមាត់តែមិនលឺដំណឹងអ្វីរហូតមកដល់ថ្មីៗនេះ ទើបមានដំណឹងពីខាងកាសែតកូរ៉េថា Lee Minho  នឹងធ្វើការចាប់ដៃគូជាមួយតារាស្រីល្បី Gong Hyo Jin ដើម្បីសម្ដែងក្នុងរឿងវិទ្យាសាស្រ្ត  Ask the Stars ដែលនិយាយពីស្នេហារវាងអវកាសយានិក និងភ្ញៀវទេសចរនៅយាន្តអវកាស។ រឿងនេះដែលត្រូវបានគេដឹងថាសរសេរដោយអ្នកនិពន្ធល្បីឈ្មោះ និងចំណាយលុយអស់​៤០លានដុល្លាទៅលើកន្លែងថតដែលរៀបចំដូចនៅលើយាន្តអវកាស។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya