លេងឱ្យអស់ដៃហ្មង ! Kimberly ចំណាយរាប់ម៉ឺនដុល្លាទៅលើសម្លៀកបំពាក់ក្នុងកម្មវិធីខួបកំណើត៣០ឆ្នាំ

សម្រាប់តារាស្រីល្បីប្រចាំប្រទេស Kimberly Ann Voltemas ដែលជាគូស្នេហ៍ដ៏ស្រស់ស្អាតរបស់ តារាសម្ដែងប្រុស Mark Prin បានចុះកុងត្រាជាតារាសម្តែងជាមួយស្ថានីយទូរទស្សន៍ពណ៌ថៃប៉ុស្តិ៍លេខ ៣ ជាមួយនឹងមិត្តភក្ដិតារាផ្សេងៗទៀតដូចជា Yaya Urassaya ។ ក្រៅពីនេះ Kimberly ត្រូវបានក្លាយជាតារាសម្ដែងដ៏ល្បីដែលមានប្រេនល្បីៗហាយសូជាច្រើនយកនាងធ្វើជាអ្នកតំណាងឱ្យ។

After Footer (Active) - damrei Mr1 Zone2
នៅក្នងនោះដែរ គេក៏ឃើញម៉ាកល្បីលំដាប់ពិភពលោក Christian Dior និងCartier បានជ្រើសយកតែតារាកម្រឹតល្បីខ្លាំងយកមកធ្វើអ្នកតំណាងនោះក៏បានយក Kimberly មកធ្វើអ្នកឃោសនា។
ថ្មីៗនេះ Kimberly បាន​រៀបចំ​កម្មវិធី​ខួបកំណើតអាយុ៣០ឆ្នាំ ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំងនោះគឺតម្លៃសម្លៀកបំពាក់ដែលនាងស្លៀកដោយគ្រាន់តែរ៉ូបតម្លៃរាប់ម៉ឺន គ្រឿងអល្លង្ការដូចមានកងដៃរបស់ Catier ដែលមានតម្លៃ ៤ម៉ឺនដុល្លា  និងកាបូបយួរដៃរបស់ Dior មានតម្លៃ២៧៤០០ ដុល្លារួមជាមួយស្បៃជើង១ពាន់ដុល្លាជាង។
អត្ថបទដោយ៖ Eriya