ដឹងតែល្បីជាមិនខាន! Park Seojun និងHan Sohee ចាប់ដៃគូក្នុងDrama ថ្មី

តារាកូរ៉េល្បីប្រចាំប្រទេស Park Seojun ល្បីខាងរើសរឿងដែរខុសៗគ្នា ហើយសម្ដែងបានច្រើនបែបច្រើនយ៉ាងដោយមិនចេះរើសរឿងប្រភេទដដែរៗនោះទេ គឺលោកអាចសម្ដែងក្នុងរឿងប្រភេទរ៉ូមែនទិច កំប្លុកកំប្លែង ឬប្រភេទរន្ធត់ញ៉ាប់ញ័រ ឬអាថ៌កំបាំង។ ទនឹ្ទមនឹងនេះ ហ្វេនក៏មានការរំភើបជាខ្លាំងនៅពេលឃើញ oppa ខ្លួនមានរឿងថ្មីសម្រាប់ចាក់ឆ្នាំ២០២២ នេះដែលពេលនេះដែរ Park Seojun បានចាប់ដៃគូជាមួយតារាស្រីវ័យក្មេងរូបស្រស់នៅក្នុងរឿង Gyeongseong Creature ។

រឿងនេះដែរជារឿងបែបមនោសញ្ចេតនាលាយឡំនឹងការរន្ធត់ ព្រមទាំងមានពាក់ព័ន្ធនឹងរឿងស្លាប់រស់របស់តួអង្គផងដែរ។ មិនតែប៉ុណ្ណោះ Park Seojun ក៏បានប្រាប់ថាខ្លួនពិតជាសប្បាយចិត្តដែលមានឱកាសក្នុងការថតរឿងនេះ ព្រោះមានសុទ្ធតែអ្នកនិពន្ធល្បី Producer ក៏ល្បីព្រមទាំងចំរឿងប្រវត្តិសាស្រ្តដែលគួរឱ្យចាប់អារម្មណ៍ទៀត។
អ្នកលេងអ៊ីនធើណេត និងហ្វេនមានការទន្ទឹមរងចាំគូសម្ដែងទាំងពីររូបដោយហេតុតែអ្នកទាំងពីរមើលទៅសាកសមគ្នាទាំងមុខមាត់ និងទេព្យកោសលក្នុងការសម្ដែង។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya