“ស្អាតមិនស្អាតទាស់មាត់អីអ្នកឯង”!! តារ៉ាសម្តែងជើងចាស់ “noksinjai” ផុសសារទៅកាន់មនុស្សដែល Bully កូនស្រីខ្លួន!

លោកស្រី នុក សិនចៃ ចាប់ផ្តើមមានប្រតិកម្មក្រោយកូនស្រីកណ្តាលរបស់ខ្លួនកញ្ញា “ប៉ម ទិឆាកន” ត្រូវបានគេ Bully មិនស្អាតដោយលាន់មាត់ថា “ស្អាត រឺ ពូកែវាមិនមែនអាស្រ័យលើមាត់ពួកមនុស្សទាំងនោះទេ”

ក្រោយពេលកញ្ញា “ប៉ម ទិឆាកន” កូនស្រីរបស់តារ៉ាសម្តែង នុក សិនចៃ និងលោកនុកឆាត់ឆៃ បានបើកចិត្តនិយាយរឿងដែលខ្លួនបានទទួលរងរឿងរិះគន់ ប៊ូលលីរហូតមកទាក់ទងនឹងរឿងសម្រស់ខាងក្រៅ រឿងដងខ្លួនដោយបានប្រាប់ថាខ្លួននាងតែងតែលឺពាក្យទាំងអស់នេះ ពាក្យថាហេតុអ្វីមិនស្អាតដូចម៉ែ ហេតុអ្វីមិនស្គមដូចអ្នកនេះ មិនស្រលូនដូចអ្នកនោះ នាងជួបតែសំណួរថាហេតុអ្វី និងការប្រៀបធៀបជានិច្ច។

After Footer (Active) - damrei Mr1 Zone2
ចុងក្រោយអ្នកម៉ែ នុក សិនចៃ បានចេញមុខមកឆ្លងឆ្លើយទាក់ទងនឹងដ្រាម៉ាមួយនេះនៅក្នុងអ៊ិនស្ត្រាក្រាមរបស់ខ្លួន ដោយផុសរូបខ្លួននឹងកូនស្រីព្រមសសេរឃ្លារមួយថា “មិនស្អាតត្រង់ណាចេញមាត់មក #ស្អាតឬឆ្លាតវាមិនមែនស្ថិតនៅលើមាត់មនុស្សទេ #ស្អាតកាត់តាមប៉ា “

មានមនុស្សជាច្រើនបានចូលមកខមមិនក្រោយពេលបានអានផុសរបស់តារ៉ាសម្តែងសជើងចាស់ហើយ លើសពីនេះទៅទៀតក្រុមហ្វែនៗបានអះអាងថាកូនស្រីរបស់គាត់ស្អាត ឆ្លាតខ្លាំងព្រោះស្នាដៃរបស់ “ប៉ម ទិឆាកន” សុទ្ធតែពិសេសនិងជោគជ័យ។

អត្ថបទដោយ សា