ល្បីទៀតហើយ! មិននឹកស្មានដល់ថា Jennie ចេញមុខក្នុង MV របស់អតីតមិត្តស្រីរបស់មហាសេដ្ឋីអាមេរិច Elon Mask

សិល្បៈករស្រីកូរ៉េ​ Jennie ដែលជាសមាជិកក្រុម KPOP ដែលមានហ្វេនក្លឹបជុំវិញពិភពលោក ត្រូវគេលើកយកមកនិយាយម្ដងទៀតនៅពេលដែលហ្វេនឃើញនាងនៅក្នុង Music Video​ របស់ Grimes អតីតមិត្តស្រីរបស់ Elon Mask។ អ្វីដែលធ្វើឱ្យគេមិននឹកស្មានដល់នោះគឺសម្លៀកបំពាក់ដ៏សិចស៊ីរបស់ Jennie ដោយមាន concept មកពីរឿង Death Note ដែល Jennie តែខ្លួនជា God of Death ធ្វើឱ្យហ្វេនទ្រាំមិនបានធ្វើការសសើរមិនដាច់ពីភាពសិចស៊ីរបស់ Jennie នៅក្នុងឈុតនោះ។

ទោះបីគ្រាន់​តែ MV ឈ្មោះថា Shinigimi Eyes ទើបតែចេញបានប៉ុន្មានម៉ោងសោះ​ ក៏មានអ្នកមើលរហូតដល់ជិត២លាននាក់ទៅហើយ ចំណែកឯអ្នកមើលក៏ភាគច្រើនគឺទៅ comment ទៅលើការចេញមុខមិនដល់១០វិនាទីរបស់ Jennie។
After Footer (Active) - damrei Mr1 Zone2
រឿងនេះឆ្លុះបញ្ចាំងថាប្រជាប្រិយភាពរបស់សមាជិក BLACKPINK រូបនេះពិតជាមិនធម្មតាមែន ព្រោះអាចធ្វើឱ្យអ៊ីនធើណេតរង្គោះរង្គើលបានគ្រប់ពេល។
អត្ថបទដោយ៖ Eriya