តារាប្រុស God Jirayu ទើបដាច់ចិត្តទម្លាយពីប្រវត្តិតាមញ៉ែ Bow កាលពី៨ឆ្នាំមុន!

ថ្មីៗនេះតារាសម្ដែងថៃប្រុសលោក God Jirayu បានធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនផ្ទុះការចាប់អារម្មណ៍ តាមរយៈការលេចមុខក្នុងរឿង «Krachao Seeda» ដែលចាប់ដៃគូជាមួយតារាស្រីជើងចាស់ Nun Woranut ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងទៀតផង។

យ៉ាងណាមិញងាកទៅមើលជីវិតឯកជនតារាប្រុសរូបនេះវិញ សព្វថ្ងៃនេះលោកកំពុងតែមានទំនាក់ទំនងស្នេហាយ៉ាងផ្អែមល្ហែមជាមួយតារាស្រី Bow Benjawan ហើយបើគិតមកទល់និងពេលនេះរយៈពេល៨ឆ្នាំហើយដែលអ្នកទាំងពីរស្គាល់គ្នា។

After Footer (Active) - damrei Mr1 Zone2

ក្នុងនោះផងដែលកាលពីពេលថ្មីៗនេះ God បានដាច់ចិត្តបង្ហើបប្រវត្តិកាលតាមស្រលាញ់ Bow ដំបូងៗថា «ខ្ញុំបានស្គាល់ Bow ដំបូង តាមរយៈការណែនាំរបស់បងស្រី Pat Napapa ដែលត្រូវជាតារាសម្តែង និង បងស្រីផងដែរ ហើយបន្ទាប់ពីណែនាំបានម្តងខ្ញុំក៏ខានបានជួប Bow ប្រមាណជា ២ ទៅ ៣ ឆ្នាំ ទើបបានមករួមការងារជាមួយគ្នា គាត់ជាកូនកាត់ ដែលជាប្រភេទមនុស្សខ្ញុំចូលចិត្តស្រាប់ ហេតុដូចនេះជួបគាត់ភ្លាម ក៏ចាប់អារម្មណ៍គាត់ភ្លាម ហើយពេលនោះគឺជាពេលដែលគេទើបចាប់ផ្តើមនិយមលេង IG ជាលើកដំបូង គឺខ្ញុំតែង Scroll មើលរូបគាត់រាល់ថ្ងៃ ហើយក៏ចាប់ផ្តើមឆាតសួរសុខទុក្ខ រហូតណាត់ជួបញ៉ាំបាយតែ ២ នាក់»

លោកបានបន្ថែមទៀតថា៖ «ពេលណាត់ជួបញ៉ាំបាយដំបូង Bow គាត់ជាអ្នកចេញលុយថែមទៀត ព្រោះតែខ្ញុំអត់បានយកកាបូបលុយតាមខ្លួន ហើយក្រោយមកយើងក៏ចេះតែមានរឿងជជែកគ្នាជារឿយៗ លុះពេលគាត់បែកបាក់ស្នេហា ខ្ញុំក៏ឆ្លៀតឱកាសនោះធ្វើជាអ្នកលួងលោម រហូតយល់ចិត្តគ្នាក្លាយជាគូស្នេហ៍នឹងគ្នាមកទល់បច្ចុប្បន្ននេះ»៕

សូមទស្សនារូបភាពដូចខាងក្រោមនេះ៖

អត្ថបទដោយ៖ស៊ីវលី