ខេម រំភើបចិត្តពេលលឺ យុវជនផ្ដាច់គ្រឿងញៀនច្រៀងបទមួយនេះរបស់ខ្លួនដឹងពីការភ្ញាក់រលឹក!(មានវីដេអូ)

កាលពេលថ្មីៗកន្លងទៅនេះ បទ«ទឹកភ្នែកក្មេងពាល»របស់តារាចម្រៀងលោក ខេម ត្រូវបានក្រុមយុវជនផ្ដាច់គ្រឿងញៀនយកទៅច្រៀង ធ្វើឲ្យមហាជនជាច្រើនលឺហើយពិតជារំភើបចិត្ត និងចែករំលែកតៗគ្នាយ៉ាងច្រើនក្នុងបណ្ដាញសង្គម។

ក្នុងនោះផងដែរ ងាកទៅមើលម្ចាស់បទលោក ខេម វិញ ក្រោយពេលឃើញបែបនេះ លោកក៏បានយកវីដេអូនេះទៅបង្ហោះ និងរៀបរាប់សារទាំងរំំភើបចិត្តថា៖

After Footer (Active) - damrei Mr1 Zone2

«ខ្ញុំល្បីចម្រៀងច្រើនណាស់ ប៉ុន្តែខ្ញុំពិតជាមានមោទនភាពណាស់ចំពោះចម្រៀងមួយបទនេះណាស់ ព្រោះអាចជួយដាស់ស្មារតីបងប្អូនខ្មែរមួយចំនួនដែលវង្វេងនឹងគ្រឿងញៀនអាចងាកមករកផ្លូវត្រឹមត្រូវវិញ សូមឆ្លើយថាទេចំពោះគ្រឿងញៀន»

យ៉ាងណាមិញតាមរយៈសារនេះ មហាជននិងហ្វេនៗជាច្រើនពិតជាពេញចិត្ត និងគាំទ្រឲ្យតារាប្រុសរូបនេះ ខិតខំផលិតបទចម្រៀងដែលជាប្រភេទបទអប់រំ និងជួយដាស់តឿនស្មារតីប្រជាជនខ្មែរយើងបន្តទៅទៀតផងដែរ៕ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី