ខួបកំណើត៤០ឆ្នាំ​ Siwat ត្រូវភរិយាបោក Surprise ឡើងរំភើបចង់ស្រក់ទឹកភ្នែក!

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាសម្ដែងនិងជាពិធីករលោក Siwat Chotchaicharin និង តារាសម្ដែងស្រីជួរមុខនាង Amy Klinpratoom ដែលជាភរិយា តែងតែបង្ហាញភាពផ្អែមល្ហែមនិងគ្នាក្នុងបណ្ដាញសង្គម ធ្វើឲ្យហ្វេនៗជាច្រើនឃើញហើយលួចច្រណែនយ៉ាងខ្លាំង។

ជាក់ស្ដែងកាលពីថ្មីៗនេះលោក Siwat ត្រូវបានភរិយាបណ្ដូលចិត្តលាក់បាំងរៀបចំកម្មវិធី Surprise ថ្ងៃកំណើតគម្រប់អាយុ៤០ឆ្នាំយ៉ាងផ្អែមល្ហែម នៅលើទូកធ្វើឲ្យលោករំភើបស្ទើរស្រក់ទឹកភ្នែកតែម្ដង ហើយនេះក៏ជាលើកទី១ដែរ ដែលប្រពន្ធលោកបោកបាននៅក្នុងថ្ងៃខួបកំណើតនេះ។

ក្នុងនោះផងដែរអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ នៅក្នុងកម្មវិធីនោះហ្វេនៗជាច្រើនបានឃើញអ្នកសិល្បៈនិងមិត្តភក្ដិជាច្រើនរបស់ប្ដីប្រពន្ធមួយគូនោះទៅចូលរួមយ៉ាងសប្បាយរីករាយទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

After Footer (Active) - damrei Mr1 Zone2

អត្ថបទដោយ៖ស៊ីវលី