តារាស្រីកូរ៉េដ៏ស្រស់ស្អាត Seo Jiyeon ដែលមានស្នាដៃលេចធ្លោជាច្រើន ទាំងរឿងភាគ ការសម្តែង និងការផ្សាយពាណិជ្ជកម្មរួមជាមួយនឹងសមត្ថភាពគួរឱ្យស្រឡាញ់ និងស្រស់ស្អាតខ្លាំងធ្វើឱ្យនាងមានអ្នកគាំទ្រជាច្រើនចូលចិត្ត និងតាមដាន ។ ថ្មីៗនេះនាងបានចូលរួមពិភាក្សាយ៉ាងសប្បាយរីករាយក្នុងកម្មវិធីមួយដែលនិយាយពីបញ្ហា “ស្រលាញ់ខ្លាំង ស្អប់ខ្លាំង” មិនអាចរាប់អានសង្សាចាស់បានទេ! ទនឹ្ទមនឹងនេះដែរ Ji Yeon បានរំឮកពីឧប្បត្តិហេតុមួយដែលនាងបានជួបប្រទះកាលពីអតីតកាលអំពីមិត្តប្រុសចាស់របស់ខ្លួនដែលធ្វើឱ្យនាងមកដល់ពេលឥលូវនេះ។