ហោរាសាស្រ្ត ប្រចាំថ្ងៃ សុក្រ ទី ២៨ ខែ មករា ឆ្នាំ ២០២២ ត្រូវនឹងថ្ងៃ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥
ឆ្នាំជូត
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីងាយកើតការតប់ប្រម៉ល់និងកើតរឿងរាវជាមួយអ្នកដទៃណាស់គប្បីប្រយ័ត្នប្រយែង ។ការប្រកបការងារពុំសូវជឿនលឿនទៅមុខទេ ហើយពិសេសងាយទទួលរងការស្តីបន្ទោសពីចៅហ្វាយនាយថែមទៀត ។អ្នកប្រកបរបររកស៊ីជួញដូរវិញមានការទិញចូលលក់ចេញរស់រវើកគ្រាន់ប្រសើរជាងមុន ហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។ សម្ព័ន្ធស្នេហាកំលោះក្រមុំមានដំណើរថយក្រោយ ហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកងាយកើតបញ្ហាផ្លាស់ប្តូរខាងអារម្មណ៍និងបើលោកអ្នកធ្វើអ្វីក៏ងាយរាំងស្ទះច្រើន។ការប្រកបការងារឱ្យប្រយ័ត្នប្រយែងរឿងប្រាក់កាសនិងបញ្ហាចាញ់ប្រៀបគេដោយប្រការណាមួយ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនអ្វីមួយដោយមិនបានមើលមុខក្រោយឡើយប្រយ័ត្នត្រូវខាតបង់អស់ទ្រព្យពីខ្លួន។ សម្ព័ន្ធស្នេហាកំលោះក្រមុំមិនត្រូវយកភាពប្រកែប្រកាន់ដាក់ខ្លួនច្រើនឡើយនាំកើតតែបញ្ហាល្អក់កករដាក់គ្នាប៉ុណ្ណោះ៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។ទាំងស្ត្រីបុរសផ្តល់ផលល្អក្នុងការចរចា ឬទំនាក់ទំនងអ្វីមួយពីព្រោះថាតែងទទួលជោគ័យត្រឡប់មកវិញ ។ថ្ងៃនេះបើលោកអ្នកសម្លឹងលើកិច្ចការងារឬចុះធ្វើអ្វីមួយនោះនឹងឆ្លើយតបជាផ្លែផ្កាគ្រាន់កក់ក្តៅ។បើជាអ្នកប្រកបរបររកស៊ីជួញដូរមិនត្រូវយកភាពមោហៈទោសៈដាក់ខ្លួនឡើយប្រយ័ត្នឥតការអ្វីសោះនាំរឿងរាវដាក់ខ្លួន ហើយនាំឱ្យជះឥទ្ធិពលអាក្រក់នៅពេលក្រោយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមចំពោះគ្នាប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។ស្ត្រីបុរសឱ្យប្រយ័ត្នអារម្មណ៍ និងបញ្ហាត្រចៀកស្រាល ឆាប់ជឿពាក្យញុះញង់ពាក្យសម្តីអ្នកដទៃបង្កើតជារឿងរាវជម្លោះវិវាទ ដោយប្រការណាមួយ។ការប្រកបការងារលោកអ្នកគប្បីប្រយ័ត្នប្រយែងក្រុមមនុស្សពីព្រោះថាងាយបង្កបញ្ហាមកឱ្យផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរត្រូវប្រុងប្រយ័ត្នក្រុមមនុស្សសម្តីផ្អែមល្ហែមបន្តិចព្រោះងាយធ្លាក់ក្នុងកលឧបាយគេណាស់។ សម្ព័ន្ធស្នេហាប្រុសស្រីពុំត្រូវផ្តោះផ្តងដោយសម្តីផ្លែផ្កាដាក់គ្នាឡើយប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីល្អជាមធ្យម។លោកអ្នកគប្បីរក្សាភាពស្ងប់ស្ងាត់ ហើយយកល្អមិនត្រូវតបតជាមួយក្រុមមនុស្សដែលថាស្តីបន្ទោសយើងអាក្រក់ឡើយបើពុំនោះទេនឹងអាចកើតរឿងរាវមិនល្អណាមួយចៀសមិនរួច។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ពិសេសមិនត្រូវប្រកបកិច្ចការងារណាដែលសំខាន់ពេកឡើយពីព្រោះថាផលជាផ្លែផ្កានោះពុំសូវឆ្លើយតបច្រើនទេ។ការប្រកបជំនួញពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានការជឿនលឿនទៅមុខទេពិសេសងាយមានជម្លោះវិវាទជាមួយគ្នាទៀតផង៕
ឆ្នាំម្សាញ់
ថ្ងៃនេះដួងរាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកឱ្យប្រយ័ត្នប្រយែងបញ្ហាឧប្បត្តិហេតុនិងរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។ការប្រកបការងារ មានភាពរកាំចិត្ត និងពិសេសមនុស្សនៅជុំវិញខ្លួនតែងងាយឆាប់ប្រកាន់ ខឹងឬមិនដូច្នេះតែងចាប់ថ្នាំងថ្នាក់ច្រើនជាងសព្វមួយដង។ការប្រកបរបររកស៊ីជួញដូរ មុជមិនជ្រៅទៅមិនឆ្ងាយទេ ហើយពិសេសថ្ងៃនេះឱ្យប្រយ័ត្នជួបគ្រោះចាញ់បោកគេ។ សម្ព័ន្ធស្នេហាកំលោះក្រមុំ ហាក់មានដំណើរថយក្រោយ ហើយអាចមានក្រុមមនុស្សទី៣ចូលមកជ្រៀតជ្រែក៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។ទាំងស្ត្រី បុរស ការរស់នៅទោះមានកិច្ចការច្រើនត្រូវបំពេញពិតមែនតែក៏មានភាពសុខដុមនិងក្រុមមនុស្សមានការអាណិតស្រឡាញ់ច្រើន ។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកល្អប្រសើរ ដូចនេះផ្តល់ផលល្អក្នុងការធ្វើកិច្ចការងារអ្វីដែលសំខាន់ឬចុះបំពេញកិច្ចការងារអ្វីមួយដែលថ្មីផងដែរ។ អ្នកប្រកបរបររកស៊ីជួញដូរមានការចម្រើនលូតលាស់ទៅមុខគួរសម ម្ល៉ោះហើយជាឱកាសការបណ្តាក់ទុនឬធ្វើអ្វីមួយព្រោះតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត។ គូស្នេហ៍កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកចង់ផ្សំផ្គុំគ្រួសារជាពេលវេលាល្អប្រពៃ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។នាពេលនេះលោកអ្នកមានអារម្មណ៍ភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ម្ល៉ោះហើយបើចង់ធ្វើអ្វីមួយតែងលូតលាស់បោះជំហ៊ានទៅមុខជានិច្ច។នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ហេតុនេះផ្តល់ផលល្អសម្រាប់លោកអ្នករៀបចំគម្រោងការងារថ្មីៗដើម្បីជោគជ័យដល់គ្រាខាងមុខ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរ ប្រាក់កាសដែលធ្លាប់តែបោលហួសឬហោះរំលងពេលនេះអាចឈោងចាប់បានខ្លះៗវិញហើយ។ រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែមនិស្រស់ស្រាយប្រពៃ៕
ឆ្នាំវក
រាសីល្អជាមធ្យម។ថ្ងៃនេះបើធ្វើអ្វីមួយចូរប្រយ័ត្នធ្លាក់ចូលក្នុងឧបាយកលរបស់ក្រុមមនុស្សអមិត្ត ហើយដាច់ខាតមិនត្រូវខឹងច្រឡោតឡើយត្រូវដោះស្រាយតាមសន្តិវិធីទើបប្រសើរ។ការប្រកបការងារវិញឃើញថាមិនមានអ្វីប៉ះពាល់គួរជាទីកត់សម្គាល់ទេគឺមានការរីកលូតលាស់សន្សឹមៗដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញជួបផលលំបាកក្នុងការរកប្រាក់កម្រៃបន្តិច ហើយបើមានការជួញឆ្ងាយទៀតសោតចូរប្រយ័ត្នជួបគ្រោះចាញ់បោកគេ ។ ស្វាមីភរិយាមានការប្រែប្រួលប្តូរផ្លាស់ពីព្រោះជួនផ្អែមល្ហែមជួនពាក់មុខយក្សដាក់គ្នា៕
ឆ្នាំរកា
រាសីស្រុតចុះ។ ថ្ងៃនេះលោកអ្នកធ្វើអ្វីក៏ដោយតោងតែប្រយ័ត្នប្រយែង និងត្រូវមានចិត្តត្រជាក់ដោយមិនត្រូវយកកំហឹងទល់កំហល់ជាដាច់ខាត។ការប្រកបការងារ បើទោះបីដួងរាសីស្រុតចុះ ប៉ុន្តែលោកអ្នកនៅតែអាចធ្វើអ្វីបានដែរគ្រាន់តែងាយទទួលរងប៉ះទង្គិច និងជួបបញ្ហាច្រើនប៉ុណ្ណោះ។អ្នកប្រកបរបររកស៊ីជួញដូរពេលនេះមុខជំនួញឆ្ងាយជិតមានការប្រែប្រួលពីល្អមកអាក្រក់ច្រើន ដូច្នេះគួរមានការប្រយ័ត្តប្រយែងឱ្យបានខ្លាំងក្លាពិសេសគ្រោះចាញ់បោកគេតែម្តង។ សម្ព័ន្ធស្នេហាកំលោះក្រមុំជួបភាពប្រទាំងប្រទើសនិងប្រឆាំងគ្នាច្រើនព្រោះម្នាក់ៗយកភាពមានះដាក់ខ្លួន៕
ឆ្នាំច
រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នក បានផ្លាស់ប្តូរមកល្អប្រសើរ ម្ល៉ោះហើយធ្វើឱ្យការរស់នៅមានភាពសុខដុម និង មានក្រុមមនុស្សចាប់អារម្មណ៍ជួយជ្រោមជ្រែង។ការប្រកបការងារមានការប្រែប្រួលពីអាក្រក់មកល្អវិញដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរបើមានញាតិមិត្តបបួលធ្វើអ្វីមួយឬត្រួសត្រាយឱ្យប្រកបរបររកស៊ីជួញដូរតែងហុចផ្លែផ្កាគួរជាទីពេញចិត្ត តែយ៉ាងណាក៏ត្រូវប្រុងប្រយ័ត្នព្រោះយីអ៊ុនរបស់អ្នកក៏ស្ថិតនៅក្នុងគ្រោះចាញ់បោកគេដែរ។ សេចក្តីស្នេហាកំលោះក្រមុំមានភាពផ្អែមល្ហែម និងបើមានជម្លោះវិវាទជាពេលវេលាត្រូវដោះស្រាយជាមួយគ្នាឱ្យដាច់ស្រេចហើយ៕
ឆ្នាំកុរ
រាសីល្អជាមធ្យម។នៅក្នុងផ្ទះសម្បែងតែងលេចកើតនូវរឿងរាវរកាំរកូសច្រើន ម្ល៉ោះហើយត្រូវមានការប្រយ័ត្នប្រយែងពាក្យសម្តីពីព្រោះថាងាយផ្ទុះជារឿងរាវណាស់។ដោយឡែកនៅថ្ងៃនេះការប្រកបការងារពុំមានអ្វីប្រែប្រួលប្តូរផ្លាស់ទេគឺដូចសព្វមួយដង។អ្នកប្រកបរបររកស៊ីជួញដូរវិញចូរប្រយ័ត្នគ្រោះចាញ់បោកគេនិងគ្រោះបាត់របស់របរ។ រីឯបញ្ហាស្នេហាប្រុសស្រីជួបរឿងការយល់ខុសនិងភាពប្រចែប្រច័ណ្ឌចូលលុកលុយ៕