ដោយព្រោះវិបត្តិកូវីដ១៩ ធ្វើអោយយើងពុំសូវបានជួបតួឯកស្រីស្រស់ស្អាតដូចជា Yaya urassaya ប៉ុន្មានទេ ពេលមានពេលបានជួបក៏ឆ្លៀងឧកាសសាកសួរ Update ទាក់ទងមួយរយ:ដែលកន្លងទៅជាច្រើនសំណួរដូចជា:
“គាត់ថាមិនដែលចេញការងារតាមកម្មវិធីផ្សេងៗ អស់រយ:ពេល២ឆ្នាំហើយ ក្នុងកំឡុងពេលនោះក៏នៅតែផ្ទះ ពេលនេះសប្បាយចិត្តខ្លាំងព្រោះគ្រប់យ៉ាងដូចជាចាប់ផ្តើមប្រសើរឡើងវិញហើយ ក្រោយពេលបាត់មុខបាត់មាត់ទៅអស់ជាយូឆ្នាំនេះគាត់មានលទ្ធផលការងារមកអោយហ្វែនៗបានកំសាន្តហើយ ដោយក្នុងនោះមានរឿងចំនួនពីរ និងមានរឿងសេរ៊ីទៀតផង”!
ទាក់ទងនឹងកំណើរកំសាន្តឆ្នាំថ្មីជាមួយតារ៉ាសម្តែងប្រុស Nadech តារ៉ាស្រី Yaya ថា “ដំណើរកំសាន្តទៅខេត្ត ខាវយ៉ៃ ជាមួយបង Nadech ជាដំណើរកំសាន្តដែលបានសម្រាកយ៉ាងពិតប្រាកដ លំហែទាំងកាយចិត្ត ហើយវាជាដំណើរកំសាន្តដំបូងរបស់អ្នកទាំងពីរសម្រាប់ឧកាស Countdown ទាំងពីរនាក់បានស្គាល់ចិត្តគ្នាកាន់តែច្រើនជាងមុន ចំណែករឿងដីនៅទីនោះនាងថា ណាដេតជាអ្នកទិញ ហើយផ្ទាល់ខ្លួននាងក៏ចូលចិត្តទីនោះខ្លាំងណាស់ដែរ តែវាមិនមែនជាដីសម្រាក់សង់ផ្ទះរបស់អ្នកទាំងពីនោះទេ។
សំណួរបន្ទាប់ទាក់ទងនឹងពិធីរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ យ៉ាយ៉ាថាសម្រាប់នាងនាងពុំសូវសាកសួរឬនិយាយរឿងនេះច្រើនជាមួយគូរស្នេហ៍ទេ ព្រោះមិនចង់អោយគាត់គិតថាយើងកំពុងដាក់សម្ពាធអោយគាត់ តែក៏មិនចង់រងចាំយូរពេកដែរ សម្រាប់ពេលណា? យ៉ាយ៉ាថា សុំទៅសួរបង Nadech ខ្លួនឯងទៅ រីឯងរឿងចិញ្ចៀនដែលនាងពាក់ជាញឹកញ៉មិនមែនជាចិញ្ចៀនភ្ជាប់ពាក្យទេ គ្រាន់តែជារបស់ដែលបង Nadech ធ្វើអោយខ្ញុំជាកាដូ។
សរុបរឿងរៀបការយើងត្រូវចាំមើលថាតើតួឯកប្រុសរបស់យើងគាត់នឹងសុំមិត្តស្រីរៀបការពេលណា ខាងស្រីអោយភ្លើងខៀវហើយថាមិនចងចាំយូរ បើថ្ងៃនោះកើតមានមែនទែនហ្វែនៗមិនដឹងជាសើចស្ញេញម៉េចទេ!
អត្ថបទដោយ សា