សម្រាប់តារ៉ាស្រី Mew nittha ជីវិតរបស់គាត់ពេលនេះប្រៀបដូចជាក្តីសុបិន្តរបស់នារីជាច្រើនរូប គាត់មានទាំងស្វាមីដែលស្រលាញ់យកចិត្តទុកដាក៉ មានទាំងកូនស្រីសុខភាពល្អ ជាស្នាមញញឹមរបស់គ្រួសា និងហ្វែនៗ ហើយចុងក្រោយនេះក្តីស្រម៉ៃដែលចង់ធ្វើអោយឪពុកម្តាយរបស់គាត់ជិតបានសម្រេចហើយ!!
Mew nittha ចង់សងគុណអ្នកមានគុណទាំងពីរដោយការកសាងផ្ទះវិឡាអោយ មុនពេលដែលគាត់ត្រូវបែកគ្រួសារទៅរស់នៅជាមួយស្វាមី ជាផ្ទះដែលគាត់រចនាខ្លួនឯងក្រោយពេលរកទិញដីបាន គ្រប់យ៉ាងបានចាប់ផ្តើមកសាង៣ឆ្នាំមុន ប្រើរយះពេលយូរណាស់ មានបញ្ហាច្រើនខ្លាំង ផ្លាស់ប្តូរថ្ងៃរើចូលរស់នៅជាច្រើនលើកជាច្រើនសា តែពេលនេះព្រោះហ្វែនៗសាកសួរអំពីផ្ទះច្រើនគាត់ក៏សម្រចចិត្តនាំដំណើរចូលទស្សនាផ្ទះនៅក្នុងកម្មវិធី Youtube របស់នាងតែម្តង។
អាចនិយាយបានថាផ្ទះគាត់គឺ Perfect ខ្លាំងណាស់ មានដើមឈើធំជាម្លប់ មានដើមឈើនៅកណ្តាលផ្ទះធ្វើអោយបរិយាកាសកាន់តែបរិសុទ្ធ នៅលើដំបូលផ្ទះក៏មានសួនផ្ការ មានទីលានសម្រាប់កូនឆ្កែរបស់គាត់រត់ ផ្ទះបាយ បន្ទប់ទទួលភ្ញៀវ ហើយគ្រឿងសង្ហារិមទាំងអស់សុទ្ធតែជារបស់ល្អ (បន្ថែមអាចចូលមើលក្នុងYoutube របស់នាងបាន)។
ពេលនេះក៏ចាប់ទុកថាមិនទាន់រៀបរយ ១០០%នោះទេ យើងទាំងអស់គ្នាអាចរងចាំមើលផ្ទះរបស់គាត់ម្តងទៀតនៅក្នុងកម្មវិធីឡើងផ្ទះថ្មី នៅពេលគ្រប់យ៉ាងរួចរាល់មែនទែន គាត់សូមផ្តាំផ្ញើរទៅកាន់អ្នកត្រៀមខ្លួនកសាងផ្ទះថ្មីថាគ្រប់គ្នាអាចត្រៀមខ្លួនជាមួយរឿងកែរបញ្ហាកំឡុងពេលសាងសង់ ព្រោះ១០០%វាដឹងតែកើតឡើង តែកុំបារម្មណ៍អ្វីព្រោះពេលគ្រប់យ៉ាងសម្រេចអ្នកនឹងសប្បាយចិត្តជាមួយវាខ្លាំង។
អត្ថបទដោយ សា