Nadech ឆ្លើយតបហើយកុំអោយមានពត៌មានច្រើនពេក! មានអារម្មណ៍យ៉ាងណានៅពេលឃើញ Yaya ស្លៀកប៊ីគីនីបែបនេះ?!! មានរូបភាព

បាត់មុខបាត់មាត់មិនឃើញចេញមុខក្នុងកម្មវិធីអស់រយៈពេល 2 ឆ្នាំហើយ ដល់់ពេលបានមកជួបនិងអ្នកសារពត៌មានក្នុងកម្មវិធី Siam Paragon Golden Prosperous Chinese New Year 2022  តារាសម្ដែងប្រុសសំណព្វចិត្តប្រិយមិត្តយ៉ាង Nadech Kugimiya ទើបត្រូវមានរឿងជាច្រើនដែរត្រូវឆ្លើយតបនិងដោះស្រាយវែកញែកអោយបានច្បាស់ៗ

ជាពិសេសបំផុតនោះគឺរឿងពត៌មានក្នុងបណ្ដាញសង្គមក្នុងពេលកន្លងមក ទាក់ទងនិងការភ្ជាប់ពាក្យស្ងាត់ៗរបស់គូស្នេហ៍តារា គ្រប់គ្នាដាក់គោលដៅថា អាចជាគូរ Nadech-Yaya រហូតដល់លេចឮពត៌មានមកថាអ្នកទាំងពីររៀបចំគម្រោងសាងសង់ផ្ទះមង្គលការរួចរាល់ហើយ

After Footer (Active) - damrei Mr1 Zone2

ដោយរឿងនេះក្រៅពី Nadech បានបង្ហាញបញ្ចាក់ប្រធានបទទាំងអស់នេះដើម្បីកុំអោយបណ្ដាជនមានការសង្ស័យច្រើនទើបសាម៉ីខ្លួននិយាយដល់រូបភាពស៊ិចស៊ីរបស់ម្ចាស់ចិត្តទៀតផង ដែលគ្រប់គ្នាបង្អាប់ថា #Yaya សមុទ្រពុះ អោយយើងបានស្ដាប់ទៀតផង

ត្រូវគេសង្ស័យថាកំពុងរៀបចំធ្វើផ្ទះមង្គលការ?

“មិនមែនទេ (ញញឹម) ពេលនេះផ្ទះថ្មីរបស់ខ្លួន​ខ្ញុំទេ ព្រោះថានៅក្នុងវិស័យសិល្បៈមកយូរហើយ របស់ក៏ច្រើនឡើងពេញផ្ទះតែម្ដង ធ្វើផ្ទះថ្មីអោយធំទូលាយជាងមុន ងាយស្រួលដាក់របស់របរ”

ឃើញថាមានទិញដីនៅ Khao Yai ដែរ?

“អើ…ក៏ទិញទុកទៅ​ប៉ុន្ដែអនាគតក៏នៅមិនទាន់ដឹងថាវាទៅជាយ៉ាងមិញ ពេលខ្លះពេលខ្លួនចាស់ទៅអាចនិងទៅនៅក្បែរៗនោះ ឆ្ងាយពីបាងកក 1 – 2 ម៉ោងអីនិង”

Yaya សមុទ្រពុះ រូបភាពស៊ិចស៊ិខ្លាំងណាស់?

“(សើច) តាមពិតទៅក៏ចាត់ទុកថាគាត់ចង់ធ្វើអ្វី គាត់ចង់ផុសអ្វី ខ្ញុំយល់ថាគាត់បានគិតរួចអស់ហើយ គាត់ក៏សប្បាយចិត្ត ហើយវាគឺស៊ិចស៊ីមែន”

យើងអត់មានបារម្ភហួងហែងទេឬ?

“អត់ទេ អត់ (សើច) តែបើសួរថាហួងហែងទេ គឺគាត់ប្រាប់ខ្ញុំញឹកញាប់ដូចគ្នានិងថាគាត់និងផុស”

ចឹងបានន័យថាគាត់អោយយើងមើលមុនដែរ?

“ក៏ប្រមាណនិងឯងផុសអាមួយនេះអូខេទេ យើងនិយាយគ្នាមុនរហូត មិនថាជាខាងខ្ញុំ ឬខាងគាត់”

អត្ថបទដោយ : នីត្តា