Queen ស្រលាញ់ពិភពលោក!! តារ៉ាចម្រៀងកំពូល Rihana បរិច្ចាកថវិកា ១៥លាន ដុល្លាជួយសង្គ្រោះបរិស្ថានពិភពលោក!

សម្រាប់ Rihana គាត់ត្រូវានបានគេហៅឈ្មោះជាតារ៉ាចម្រៀងមានកេរ្តិ៍ឈ្មោះល្បីល្បាញលំដាប់ពិភពលោក ហើយក៏ជាតារ៉ាដែលមានចិត្តសប្បុរសធម៌ម្នាក់ទៀត​ ដោយគាត់បានបង្កើតគ្រោងការណ៍ជួយសង្គមជាច្រើន ហើយលើកនេះគាត់បរិច្ចាកប្រាក់ចំនួយ ១៥លានសហរដ្ឋអាមេរិកាដើម្បីជួការពារកាត់បន្ថយបញ្ហាបរិស្ថាន និងដើម្បិទប់ស្កាត់គ្រោះមហន្តរាយពិភពលោកឡើងក្តៅ​។

After Footer (Active) - damrei Mr1 Zone2

ដោយការបរិច្ចាក់ថវិកាលើកនេះ​ Rihana បានអោយទៅកាន់អង្គកាមូលនិដ្ឋិ​ Clara Lionel ដែលគាត់បានបង្កើតឡើងនិងបានផ្សារភ្ជាប់ជាមួយអង្គការផ្សេងៗចំនួន​១៨ទៀតនៅសហរដ្ឋអាមេរិកា​ ក៏ដូចជាប្រទេសនៅក្នុងថែបខេរិបបៀនទាំងអស់ ដែលកំពុងនាំគ្នាធ្វើការយ៉ាងសស្រាក់សស្រាំក្នុងការប្រឆាំងនិងបញ្ហាលោកប្រែប្រួលសីតុណ្ហភាព រួមទាំងការកាត់បន្ថយបញ្ហាបរិស្ថានរបស់ពិភពលោក គម្រោងនេហនឹងបោះដៃទៅជួយមនុស្សដែលកំពុងរងគ្រោះព្រោះបាតុភូតធម្មជាតិ។

អាចនិយាយបានថាលើកនេះ Rihana បានសម្តែងកង្វល់ និងសន្តានចិត្តជាច្រើនដល់បញ្ហាសភាពអាកាសធាតុនិងពិភពលោក ហើយអែដមិនជឿថាថ្ងៃក្រោយទៅមុខទៀត Rihana ក៏នឹងជួយបរិច្ចាកថវិកាជួយវិបត្តិផ្សេងៗនៅក្នុងសង្គមជាច្រើននិងជាបន្តបន្ទាប់ជាក់ជាមិនខាន។

អត្ថបទដោយ សា