ក្លាយទៅជាសំណព្វចិត្តរបស់បងៗរួចរាល់ហើយ សម្រាប់អូន Marin កូនស្រីដំបូងរបស់អ្នកម៉ាក់រូបស្រស់ Mew Nittha ជាមួយនិងលោកប៉ាពូកែញញឹម Saint ព្រោះថាកាន់តែធំកាន់តែជះពន្លឺនៃសម្រស់ខ្លាំងឡើងដូចគ្នា
រួមទាំងមិត្ដសម្លាញ់គូរស្វាមីភរិយាយ៉ាង Margie-Pok ដែលលង់ស្រលាញ់និងក្មួយស្រីមិនចាញ់ម៉ាក់បា៉បង្កើតនោះទេ ដោយជាក់ស្ដែងបានចងដៃក្មួយស្រីទុកជាកាដូពិសេសដល់អូន Marin ដោយខាង Mew Nittha បានផុសនៅក្នុង IG story ជាមួយនិងកាដូដែលជាខ្សែកមាសព្រមជាមួយនិងរូបអក្សរ M និងថេកឈ្មោះម្ចាស់កាដូទៀងផង
អាចនិយាយបានថាកាដូពិសេសដ៏ស្រស់ស្អាតពីម៉ាក់មីងនិងពូៗពិតជាពូកែជ្រើសរើសមែន
អត្ថបទដោយ : នីត្តា