Yaya Urassayas គ្រងឈុតស្តេចខ្លាស្រី!! ជាការត្រឡប់មកវិញដែលមិនធ្វើអោយអ្នកគាំទ្រខកចិត្ត!

ស្អាតសង្កត់វិញាណមនុស្សគ្រប់គ្នា “Yaya Urassayas” ក្នុងនាមជាស្តេចស្រីទទួលស្វាគមន៍ឆ្នាំថ្មីចិន ជាមួយម្កុដមាសរូបនាគរាជ និងឈុតពេជ្រថ្លៃតម្លៃ ១០០ លានបាត។

After Footer (Active) - damrei Mr1 Zone2

ផ្សារពាណិជ្ជកម្ម Iconsiam Landmark បានរៀបចំពិធីទទួលឆ្នាំថ្មីចិនឆ្នាំ២០២២ ដែលបានសិក្សាពីទំនៀមអំពីរឿងនេះបានយ៉ាល្អ ពិធីនេះនឹងក្លាយជាពិធីដែលនាំតែសិរិមង្គលមកអោយកូនចៅប្រិយមិត្តជាប់សាច់ឈាមចិនទាំងអស់ ដោយមានវត្តមានរបស់តារ៉ាស៊ុបភើស្តា Yaya Urassayas មកចូលរួមដើរតួតំណាងអោយ “ម្ចាស់ក្សត្រី” នឹងមកបើកទំព័ររបស់ភាពរុងរឿងនៅមុខដងទន្លេនាគា ។

ក្នុងការងារនេះកញ្ញា Yaya Urassayas បានចេញមកនៅវគ្គសម្តែងឆាក “បើកមេឃទទួលភាពរុងរឿង” ក្នុងនាមជាក្សត្រីនាំទ័ព្ទនាគរាជនិងទ័ព្ទខ្លាចូលមកយ៉ាងស្រស់ស្អាតនិងអល្ល័ង្កា តាមតម្រាឆ្នាំនេះជាឆ្នាំខាលធាតុទឺក សំដៅដល់ឆ្នាំនៃសេចក្តីជោគជ័យ មានលាភ។

ជាការត្រឡប់មកវិញរបស់តារ៉ាស្រ្តីយ៉ាយ៉ាយ៉ាងសម្បូរបែប ធ្វើអោយហ្វែនៗដែលរងចាំមើលការងាររបស់នាងសប្បាយចិត្តនិងនាំគ្នាចូលមកសសើរ Idol របស់ខ្លួនមិនដាច់ពីរមាត់សោះ ចំណែកយ៉ាយ៉ាវិញក៏បានបញ្ចេញនូវអារម្មណ៍ខ្លះៗទាក់ទងនឹងការងារនេះនាងថានាងសប្បាយចិត្តខ្លាំងព្រោះបានត្រឡប់មកវិញ ហើយក៏មានកិត្តិយសជាខ្លាំងដែលបានមកសម្តែងនៅក្នុងតួអង្គមួយនេះ ជូនពរឆ្នាំថ្មី សូមសរិសួស្តីកើតមានចំពោះគ្រប់គ្រប់គ្នា។

អត្ថបទដោយ សា