ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ថ្វីត្បិតតែពេលនេះលោក Alek Theeradeth និង តារាស្រីរូបស្រស់ Bow Maylada បើកបង្ហាញទំនាក់ទំនងស្នេហាជាសាធារណៈក៏ពិតមែន តែកន្លងមកហ្វេនៗជាច្រើនពុំដែលឃើញអ្នកទាំងពីរបង្ហោះរូបភាពក្នុងដំណើរកំសាន្តបែបផ្អែមល្ហែមជាមួយគ្នានោះទេ។
យ៉ាងណាមិញដោយសារតែមានចម្ងល់ពីហ្វេនៗច្រើនពេក ថ្មីៗខណៈចូលរួមផ្ដល់បទសម្ភាសន៍ តារាប្រុសរូបនេះបាននិយាយថា៖
«បើទោះបីថាពេលនេះ លោកមិនទាន់បានប្រើពាក្យថាសង្សារក៏ដោយ តែលោកពិតមានក្តីសុខពេលបាននៅជាមួយមនុស្សដែលយើងពេញចិត្ត និង ស្រឡាញ់ ហើយកាលដែលលោកមិនបង្ហាញរូបគូផ្អែមល្ហែមពេលនេះ ក៏ព្រោះតែលោកមិនចង់ឱ្យគេមើលមកពួកលោកក្នុងរូបភាពមិនល្អ ថាលោកស្រឡាញ់ព្រោះតែចង់បានការចាប់អារម្មណ៍ពីមហាជន»
គួរបញ្ជាក់ផងដែរថា បើគិតមកទល់បច្ចុប្បន្ននេះលោក Alek និង Bow ប្រកាសទំនាក់ទំនងស្នេហារយៈពេលជាង៥ខែហើយ ហើយហ្វេនៗគ្រប់គ្នាពិតជាចង់ឃើញរូបភាពផ្អែមល្ហែមរបស់អ្នកទាំងពីរខ្លាំងណាស់៕
អត្ថបទដោយ៖ស៊ីវលី