ធ្វើឲ្យហ្វេនច្រណែនទៀតហើយ! New កាន់ដៃ Now ទៅសាងភាពផ្អែមល្ហែមនៅខេត្តឈៀងរ៉ៃ!(មានរូបភាព)

ជាការពិតណាស់ថ្វីត្បិតតែចំណងស្នេហ៍រវាងតារាសម្ដែងថៃលោក New Wongsakorn និង តារាស្រីរូបស្រស់ Now Tisanart មានវ័យខុសគ្នាជាង១០ឆ្នាំក៏ពិតមែន តែពីមួយថ្ងៃទៅមួយថ្ងៃអ្នកទាំងពីរតែងតែធ្វើឲ្យហ្វេនៗជាច្រើនលួចច្រណែននិងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។

ជាក់ស្ដែងដូចជាថ្មីៗនេះ គ្រប់គ្នាបានឃើញអ្នកទាំងពីរបានដឹកដៃគ្នាទៅដើរលេងកំសាន្តនៅតំបន់មួយក្នុងខេត្តឈៀងរ៉ៃ និងបានថតរូបជាមួយគ្នាយ៉ាងផ្អែមល្ហែមមើលទៅពោលពេញដោយភាពសប្បាយរីករាយយ៉ាងខ្លាំងតែម្ដង។

After Footer (Active) - damrei Mr1 Zone2

តាមរយៈរូបភាពនោះ ហ្វេនៗជាច្រើនក៏កាន់តែសរសើរពីចំណងស្នេហ៍អ្នកទាំងពីរ និងរំភើបចិត្តដែលឃើញអ្នកទាំងពីរកាន់តែស្រលាញ់គ្នា និងតែងតែមានពេលវេលាសម្រាប់គ្នាទៅវិញទៅមកបែបនេះ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី