អីយ៉ា! ពេជ្រ សោភា ពោលបែបនេះទៅកាន់គូស្នេហ៍ ទោះមិនមានពេលជួបគ្នាគ្រប់គ្រាន់!

ដូចប្រិយមិត្តគ្រប់គ្នាបានជ្រាបអញ្ចឹងថា ចាប់តាំងពីពេលដែលតារាចម្រៀងស្រីល្បីឈ្មោះ ពេជ្រ សោភា បើកបង្ហាញទំនាក់ទំនងស្នេហានៅដើមឆ្នាំថ្មីនេះមក ហ្វេនៗជាច្រើនពិតជាចាប់អារម្មណ៍ និងចង់ឃើញភាពផ្អែមល្ហែមរបស់អ្នកនាងក្នុងបណ្ដាញសង្គមយ៉ាងខ្លាំង។

ជាក់ស្ដែងនៅមុននេះបន្ដិច ហ្វេនៗជាច្រើនចាប់អារម្មណ៍នៅពេលឃើញតារាចម្រៀងស្រីរូបនេះ បង្ហោះរូបភាពជាមួយទឹកមុខស្រងូតស្រងាត់ និងអមជាមួយសារស្នេហាបែបនេះថា៖

After Footer (Active) - damrei Mr1 Zone2

«គេទុកយើងចោលមិនមែនមានន័យថាឈប់ស្រឡាញ់ទេ តែកំពុងរវល់យកពេលនៅជិតដើម្បីជួបអ្នកផ្សេង Ok I love you baby»

ក្រោយឃើញបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបជំនួយគូស្នេហ៍តារាចម្រៀងស្រីរូបនេះ ព្រោះឃើញអ្នកនាងបង្ហាញក្ដីស្រលាញ់ខ្លាំងបែបនេះចំពោះលោកផងដែរ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី