អីយ៉ា! ពេលនេះ Pancake បង្ហើបពេលវេលាចូលរោងការជាមួយនិងគូស្នេហ៍ហើយ!

បើគិតមកទល់និងពេលនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Pancake Khemanit និង លោក Saksoonthorn ស្រលាញ់គ្នាអស់រយៈពេលជាង១០ឆ្នាំទៅហើយ ហើយបើនិយាយពីគម្រោងរៀបការវិញ កន្លងមកតារាស្រីរូបនេះមិនដែលបង្ហើបទេ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនអន្ទះសារចង់ឃើញអ្នកទាំងពីររៀបការយ៉ាងខ្លាំង។

ជាក់ស្ដែងកាលពីពេលថ្មីៗកន្លងទៅនេះ ខណៈពេលដែលតារាស្រីរូបនេះ ផ្តល់បទសម្ភាសន៍ជាមួយ TrueVisionsOfficial បានបញ្ជាក់ថា៖ «ប្រហែលជាឆ្នាំក្រោយអ្នកនាងអាចនិងរៀបមង្គលការហើយ តែមិនទាន់កំណត់ពេលវេលាជាក់លាក់នោះទេ ព្រោះបច្ចុប្បន្ននេះកំពុងតែរវល់និងការងាររៀងៗខ្លួន ហើយគ្រួសារទាំងសាងខាងក៏ត្រូវរ៉ូវគ្នាដែរ គឺមិនមានអ្វីប្រញ៉ាប់ខ្លាំងនោះទេ»។

After Footer (Active) - damrei Mr1 Zone2

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជារំភើបចិត្ត និងកាន់តែអន្ទះសារ បុណ្យឲ្យតែឆ្នាំក្រោយមកដល់ឆាប់ៗនោះទេ អាងនិងបានឃើញអាយដលរបស់ខ្លួនចូលរោងការ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី