បែកគ្នាគ្មានមូលហេតុ! Angelababy និងHuang Xiaoming ចំណាយលុយអស់រាប់សិបម៉ឺនដុល្លារដើម្បីរៀបការតែចុងក្រោយនៅតែលែងលះដដែល

តារាសម្ដែងស្រី Angelababy និង តារាប្រុស Huang Xiaoming ត្រូវបានគេទទួលស្គាល់ថាគូស្វាមីភរិយាដែលសាកសមគ្នាបំផុតទាំងរូបសម្រស់ និងដំណែងនៅក្នុងវិស័យសិល្បៈ។ អ្នកទាំងពីរបានស្រលាញ់គ្នា និងសម្រេចចិត្តរៀបការក្នុងឆ្នាំ២០១៥ ហើយពិធីមង្គលការដែលធ្វើឡើងនោះបានធ្វើឱ្យ កក្រើកល្បីរន្ទឺព្រោះចំណាយលុយច្រើនលើសម្លៀកបំពាក់និងការតុបតែង។ មិនតែប៉ុណ្ណោះ គេក៏ឃើញមាន Bigbang ក៏ចូលរួមសម្ដែងក្នុងកម្មវិធីរបស់អ្នកទាំងពីរដោយសារតែ Angelababy គឺជាហ្វេនគាំទ្រខ្លាំង។

ក្រោយពីការរៀបការ អ្នកទាំងពីរក៏មាននូវកូនប្រុសដ៏គួរឱ្យស្រលាញ់ជាមួយគ្នា ហើយតែងតែបង្ហោះគ្រួសារ​ និងរូបស្វីតៗជាមួយគ្នារហូតមកដល់ថ្មីៗនេះទើបគេឃើញ មានការប្រែប្រួលក្នុងទំនាក់ទំនងគូស្វាមីភរិយានេះ។
ស្រាប់តែសុខៗ Angelababy និងHuang Xiaoming បានបង្ហោះក្នុង weibo​ របស់ខ្លួនថា ពួកគេទាំងពីរក៏បានធ្វើការលែងលះគ្នាដោយសន្តិភាពហើយនៅតែជាគ្រួសារតែមួយដោយធ្វើការជួយគ្នាចិញ្ចឹមកូនឱ្យបានល្អជាមួយគ្នា។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya