“Chompoo Araya​” ដឹកដៃ “Saifah-Phayu” ចូលសម្តែងរឿងដំបូងអោយបុស្តិ៍លេខ៣ !

បានក្លាយជាតារ៉ាសម្តែងវ័យក្មេងរួចជាស្រេចសម្រាប់ក្មេងប្រុសភ្លោះ “Saifah-Phayu” កូនប្រុសរបស់តារ៉ាស៊ុបផើស្តារ៍ Chompoo Araya ជាមួយមហាសេដ្ឋីសង្ហា Nottvisrut ដោយប្អូនទាំងពីរបានចូលរួមសម្តែងរឿងថ្មី “Superstar 2550” ជាមួយម៉ាក់ម៉ាក់ក្នុងនាមជាតារ៉ាមក Surprise ទស្សនិកជន!

សម្រាប់រឿង Superstar 2550 ជារឿងថ្មីរបស់បុស្តិ៍ទូរទស្សន៍បុស្តិ៍លេខ ៣ ដឹងនាំសម្តែងដោយលោក Kun_Jung វាជាសាច់រឿងសញ្ចេតនាបែបកំប្លែង ដែលនិយាយអំពីជីវិតរបស់តារ៉ាដែលធ្លាប់ល្បីល្បាញក្នុងសម័យ2550 តែក៏ត្រូវបាត់មុខពីវិស័យសិល្ប:មួយរយ: ហើយទើបបានមានឧកាសត្រឡប់មកបញ្ចេញមុខវិញនាពេលបច្ចុប្បន្ន។

After Footer (Active) - damrei Mr1 Zone2

នៅក្នុងរឿងនេះមានសុទ្ធតែតារ៉ាសម្តែងល្បីល្បាញរបស់បុស្តិ៍លេខ៣មកចូលរួមដូចជា Toey Jarinphron, Alek Teeradetch, annethong, Kun_Jung, mattperanee, james_jamesma, mewnittha, chompoo araya និងសិល្ប:ករសិល្ប:ការនីប្រកបជាច្រើនរូបទៀត ពិសេសបំផុតនោះគឺ “Saifah-Phayu” បានមកចូលរួមសម្តែងនៅក្នុងរឿងនេះផងដែរ។

អ្នកដឹកនាំរឿងធានាថាទស្សនិកជននឹងចូលចិត្តរឿងនេះជាក់ជាមិនខានពីព្រោះតារ៉ាសម្តែងឆ្នើមរបស់យើងទាំងអស់បានប្រឹងប្រែងអស់ពីកំលាំងកាយចិត្តដើម្បីអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន ចំណែក Saifah-Phayu តារ៉ាសម្តែងថ្មីស្រឡាងក៏បានបញ្ចេញស្នាដៃមិនចាញ់អ៊ីៗពូៗដែរ អ្នកទាំងអស់គ្នាអាចរងចាំមើលភាពគួរអោយស្រលាញ់របស់កូនភ្លោះទាំងពីនេះបានក្នុងពេលឆាប់ៗ។

អត្ថបទដោយ សា​