ចង់ការមែនទែនហើយ! Mai Davika ខំអង្រួញបាច់ផ្កាស្មានតែ Ter ដាក់ចិញ្ចៀនចូលដើម្បី Surprise

តារាស្រីរូបស្រស់ Mai Davika Horne ទើបនឹងបញ្ចប់ការបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ពីសាកលវិទ្យាល័យ Rangsit កាលពីពេលថ្មីៗនេះ ក្រោមភាពសប្បាយរីករាយរបស់ក្រុមគ្រួសារ និងមិត្តជិតដិត រួមទាំង Ter Chantawit ដែលជាមិត្តប្រុសក៏បានមកចូលរួមអបអរសាទរ ។ ក្រោយមក Mai Davika បានមកធ្វើការជាមួយ Yves Rocher ដើម្បីចាប់ផ្តើមយុទ្ធនាការ “ACTs OF LOVE” ជាមួយ Friend Of Yves Rocher និងបានធ្វើការសម្ភាសន៍ដោយអ្នកសារព័ត៌មានអំពីរឿងផ្ទាល់ខ្លួនមួយចំនួន។

នៅក្នុងនោះដែរ គេក៏លើកឡើងពីសង្សាតារារបស់នាង Ter Chantawit ដែលមក​ Surprise ជាមួយបាច់ផ្កានៅថ្ងៃបញ្ចប់ការសិក្សារ។​ Mai ក៏តបវិញថាពិតជា Surprise មែន ហើយគិតថា Ter បានដាក់ជញ្ចៀនក្នុងបាច់ផ្កា ខំអង្រួញដែរតែមានអ្វីចេញមកសោះប៉ុន្តែនាងមិនបានរំពឹងអ្វីទាំងអស់។
គេក៏បានសួរថា តើទំនាក់ទំនងរបស់ Mai និង​Ter យ៉ាងណាដែរ? តារាស្រីក៏ប្រាប់វិញថាអ្វីៗគ្រប់គឺល្អ ហើយនាងព្រមទាំងញញឹមលើកមេដៃ២ថែមទៀតផង។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya