លើសពីមិត្តភក្កិធម្មតា! តើទំនាក់ទំនងរវាង Nanon និងMook Worranit ជាអ្វីឱ្យប្រាកដ!

ដោយសារតែប្រជាប្រិយភាពមានការកើនឡើងខ្ពស់របស់តារាប្រុសវ័យក្មេង Nanon Korapat បន្ទាប់ពីរឿង Bad Buddy ទើបធ្វើឱ្យហ្វេនៗ និងអ្នកលែងអ៊ីនធើណេតជាច្រើននាក់បង្វែរការចាប់អារម្មណ៍ទៅលើព័ត៌មានក្រៅឆាករបស់តារារះថ្មីរូបនេះ ។ ទនឹ្ទមនឹងនេះ គេក៏ឃើញមានភាពស្និតស្នាលជិតដិតរវាង Nanon និង​ តារាសម្ដែងស្រី Mook Worrnit ដែលធ្វើឱ្យគេគិតថាអ្នកទាំងពីរជាអ្វីនឹងគ្នាឱ្យពិតប្រាកដ។

After Footer (Active) - damrei Mr1 Zone2
ថ្មីៗនេះដែរ Nanon និងMook ក៏បានចេញមុខបកស្រាយរឿងនេះនៅក្នុង Youtube Channel ផ្ទាល់របស់ Mook ដោយអ្នកទាំងពីរប្រកាសថាគ្រាន់តែមិត្តជិតដិត ហើយ Mook ក៏ស្គាល់ប៉ាម៉ាក់របស់ Nanon​ ទើបចាត់ទុក Nanon ដូចជាកូនប្រុសខ្លួនទោះបីអាយុខុសគ្នាតែ៣ ៤ឆ្នាំប៉ុណ្ណោះ។
ជាងនេះទៅទៀត Nanon ក៏បញ្ជាក់ថាខ្លួនចូលចិត្តហៅម្ហូបច្រើនយកញ៉ាំអញ្ជឹងហើយពេលទៅណាមកណាក៏រកអ្នកដែលចូលចិត្តញ៉ាំដូចគ្នាហើយនោះគឺគ្មានរណាក្រៅពី MooK​​ នេះឯង។
អត្ថបទដោយ៖ Eriya