ពិតជាកតញ្ញូមែន! Mew ខិតខំសង់ផ្ទះដ៏ប្រណិតមួយសម្រាប់ឪពុកម្ដាយ

តារាសម្ដែងស្រី Mew Nittha ដែល​ឥឡូវ​ក្លាយជា​ម្តាយ​មានកូន​តែ​មួយ បានធ្វើឱ្យគេ surprise ម្ដងទៀត នៅពេលដែលសុខៗនាងបង្ហាញផ្ទះដ៏ប្រណិតមួយរបស់នាង ។  ថ្មីៗនេះ នៅក្នុង Youtube Channel របស់ Mew គេក៏ឃើញនាងបង្ហាញផ្ទះដែលខ្លួនបានឱ្យគេឌីហ្សាញនិងសង់អស់រយៈពេល៣ឆ្នាំ ។

នៅក្នុងផ្ទះនោះគេ ក៏ឃើញមាននូវគ្រឿងសង្ហារឹមដ៏ទាក់ទាញ បូករួមជាមួយនឹង Interior ទំនើបទំនើបដ៏គួរឱ្យចង់រស់នៅថែមទៀតផង។ អ្វីដែលធ្វើឱ្យគេនាំគ្នាសសើរ​ Mew នោះគឺនាងប្រាប់ថាផ្ទះនេះសង់ឡើងដើម្បីឱ្យឪពុកម្ដាយរបស់នាងរស់នៅបានស្រួលនិងមានសេចក្ដីសុខ ។
After Footer (Active) - damrei Mr1 Zone2
ហ្វេនៗបាននាំគ្នាចូលទៅសរសើរ Mew ថាជាកូនស្រីកតញ្ញូ ទោះបីជាមានគ្រួសារខ្លួនឯងក៏ដោយក៏មិនភ្លេចឪពុកម្ដាយរបស់ខ្លួននោះដែរ។
អត្ថបទដោយ៖ Eriya