មិនប្រាប់ប្រហែលគ្មាននរណាដឹងទេថាតារ៉ាថៃល្បីជាច្រើនរូប មាន Degree ការសិក្សារខ្ពស់គួរអោយស្ងប់ស្ងែងដល់ថ្នាក់នេះ ខាងក្រោមជាក្រុមតារ៉ាដែលសម្រេចបាននូវអាជីពជា pilot បើកបរយន្តហោះ ចង់ដឹងថាមានតារ៉ារូបណាខ្លះតោះទៅមើលទាំងអស់គ្នា !
២) បន្តដោយតារ៉ាសម្តែងស្រី “thanyawee_” ដែលពូកែទាំងសម្តែងរឿង ច្រៀង ហើយជំនាញបើកបរយន្តហោះ ដោយនាងកំពុងបន្តការសិក្សាត្រៀមខ្លួនធ្វើជា pilot តាមក្តីស្រម៉ៃវ័យកុមាររបស់នាង។ បច្ចុប្បន្ននាងបានចុះឈ្មោះហ្វឹកហាត់បើកបរយន្តហោះអោយក្រុមហ៊ុនអាកាសចរណ៍របស់ខេត្តមួយចំនួនក្នុងប្រទេសថៃ ធ្វើអោយមាននារីជាច្រើនរូបច្រនែននិងចង់បានអាជីពដែលនាងកំពុងធ្វើ។
៣) Pleng Chontida ជាសិល្ប: ការីស្រីមួយរូបទៀតរបស់ប្រទេសថៃដែលមានអាជីពទីពីរជាអ្នកបើកបរយន្តហោះ ដោយនាងបានចប់ការសិក្សាផ្នែកហោះហើរ ថែមកំពុងបំរើការជាកងទ័ព្ធអាកាសរបស់ប្រទេសថៃទៀតផង។
៤) ចំណែកតារ៉ាទើបរះនៅក្នុងផលិតកម្ម ណាដាវកំលោះ “Ja Phachara” ក៏មិនធម្មតាដែលឃើញមុខក្មេងបែបនេះមិនមែនមានន័យថាគាត់មានអាជីពជាតារ៉ាតែមួយមុខនោះទេ តារ៉ាប្រុសក្មេងរបស់យើងរៀនចប់និងធ្វើការផ្នែកហោះហើរជំនាញបើកបរដឹកជញ្ជូនឥវ៉ាន់អន្តរជាតិ។ ចាត់ទុកថាជាតារ៉ា Pilot កំលោះដែលមានភាពប៉ិនប្រសព្វខ្ពស់ដែលធ្វើអោយគ្រប់គ្នាស្ងប់ស្ងែងនិងទេពកោសល្យនេះជាខ្លាំង។
អត្ថបទដោយ សា