កំប្លែងរហូតហ្មង! Alek បង្ហាញ Six Pack ពេលចូលឆ្នាំចិនបែរគេបង្វែរដានទៅមើលអីផ្សេងទៅវិញ

តារាសម្ដែងប្រុស Alex Theeradech ដែលកំពុងតែទាក់ទងជាមួយតារាស្រីល្បី Bow Maylada ត្រូវបានគេយកមកនិយាយម្ដងទៀតនៅពេលតារាប្រុសរូបនេះបង្ហោះរូប ដោះអាវរបស់ខ្លួននៅក្នុង IG។ នៅក្នុងរូបថត Alex បានផុសរូបដែលខ្លួនកំពុងតែ ធ្វើការដោះអាវជាមួយនឹង caption ថា សុំដោះអាវបន្តិចបានអត់ ។

តែអ្វីដែលគេចាប់អារម្មណ៍នោះគឺមិនមែនសាច់សរខ្ចី ឬសាច់ដុំរបស់ Alex ទេ បែរជាគេនាំគ្នាទៅមើលក្បាលសុដន្ដពណ៌ផ្កាឈូករបស់ Alex ទៅវិញ។ រឿងនេះកើតឡើងដោយសារតែអ្នកចាត់ការផ្ទាល់ខ្លួនរបស់ Alex ទៅ comment ថា ចាំនាំទៅចាក់ក្បាលសុដន្ដឱ្យពណ៌ផ្កាឈូកទៀត ។ មិនតែប៉ុណ្ណោះ មិត្តភក្ដិតារា Boy Pakorn ក៏ចូលទៅ comment ចាក់ទូកបណ្ដោយទឹក ។

 

ទើបធ្វើឱ្យហ្វេនៗជាច្រើនរូបក៏ចូលទៅនាំទៅcomment លេងជាមួយដែរ។ ទីបំផុត Alex ទ្រាំមិនបានក៏ចូលទៅឆ្លើយថាខ្លួនមិនបានធ្វើចាក់ឱ្យក្បាល សុដន្តពណ៌ផ្កាឈូកនោះទេ។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya