សិល្បៈករកូរ៉េល្បីប្រចាំពិភពលោក V ដែលជាសមាជិករបស់ក្រុម BTS ត្រូវបានគេស្គាល់ថាជាមនុស្សដែលមានមិត្តភក្ដិតារាច្រើន ហើយក៏រាប់អាននរណាគេក៏ស្មោះអស់ពីចិត្ត។ ទន្ទឹមនឹងនេះដែរ គេក៏ឃើញថា V បានទៅលេងមិត្តភក្ដិសម្លាញ់របស់ខ្លួន គឺតារាសម្ដែងល្បីប្រចាំកូរ៉េ Choi Woo Shik ដល់កន្លែងថត នៅកំឡុងពេល ដែល Woo Shik កំពុងតែថតរឿងភាគល្បីពេលបច្ចុប្បន្ននេះ គឺរឿង Our Beloved Summer។
សម្រាប់ Choi Woo Shik ជាតារាសម្ដែងដែលកំពុងតែល្បីនិងមានស្នាដៃល្បីៗជាច្រើន ដូចជារឿង Train To Busan និង រឿង Parasite ជាដើម សុទ្ធតែជារឿងជាប់ចំណាត់ពិភពលោក និងត្រូវបានគេទទួលស្គាល់ថាជាតារាដែលមានទេពកោសល្យខ្ពស់ក្នុងការសម្ដែង។
After Footer (Active) - damrei Mr1 Zone2
អត្ថបទដោយ៖ Eriya