អីក៏ចាស់ឆាប់យ៉ាងនេះ! Nichkhun បង្ហាញមុខម្ដងទៀតតែធ្វើឱ្យគេភា្ញក់ផ្អើលពេលគេឃើញ….

សិល្បៈករប្រុសថៃអាមេរិក Nichkhun Horvejkul ប្រចាំក្រុមK-POP 2PM ដែលបាត់មុខទៅមួយរយៈនោះក៏បានបង្ហាញមុខម្ដងទៀតដែលធ្វើឱ្យហ្វេនៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្មីៗនេះ Nichkhun ស្រាប់តែគេឃើញ CJ MAJOR ENTERTAINMENT បានបង្ហោះ Trailer ខ្សែភាពយន្តថ្មីគឺរឿង Cracked: Horror ដែលជាភាពយន្តដ៏គួរឱ្យខ្លាច រន្ធត់ញាប់ញ័រ និងចាក់បញ្ជាំងក្នុងឆ្នាំនេះផងដែរ។

ខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តខ្នាតធំដែលមានការបណ្តាក់ទុនរួមគ្នាដោយ ប្រទេសចំនួន 4 គឺកូរ៉េ សិង្ហបុរី តៃវ៉ាន់ និងថៃ ។
After Footer (Active) - damrei Mr1 Zone2
អ្វីដែលធ្វើឱ្យគេភា្ញក់ផ្អើលនោះគឺ រូបរាង និងមុខមាត់របស់ Nichkhun មានការផ្លាស់ប្ដូរយ៉ាងខ្លាំងដោយចេញពីមុខមាត់សង្ហារដូចរាជបុត្រទៅជាតួរដែលមើលទៅពោពេញដោយភាពងងឹត មានពុកចង្ការរមោម ដែលមើលទៅដូចរៀងចាស់ជាងរាល់ដង។
អត្ថបទដោយ៖ Eriya