តារាសម្ដែងប្រុសរបស់ប៉ុស្ដិ៍លេខ៧ Toom Tam Yuttana ធ្វើឱ្យអ្នកលេងអ៊ីនធើណេតអស់សំណើចយ៉ាងខ្លាំងនៅពេលដែលសុខៗលោកបង្ហោះរូបលេខនៅលើធូប។ ប្រទេសថៃមានពិធីបុណ្យមួយរបស់ខ្លួនគឺជាពិធីបុណ្យផ្សងសំណាងដែលមនុស្សទៅអុជធូបសុំដែលមានលេខផ្សងសំណាង សម្រាប់ក្លាយជាមហាសេដ្ឋី។
ទើបធ្វើឱ្យថ្មីៗនេះ តារាប្រុស Toom Tam ចូលរួមលេខដែរ ដោយបានបង្ហោះរូបលេខលើធូបរបស់ខ្លួននៅក្នុង facebook។ ហ្វេនៗរបស់លោក ក៏នាំគ្នាទៅcomment យ៉ាងច្រើនពីលេខសំណាង ដែលខ្លួនចាប់បានដែរ ។
រឿងនេះបានធ្វើឱ្យគេនាំគ្នាសើច ដោយសារ Toom Tam ចេះលេងសើចជាមួយហ្វេន។ រួមទាំងមានអ្នកមួយចំនួនជឿទៅលើរឿងថាមិនបាច់ធ្វើអ្វីទេ ពេលសំណាងមកដល់ក៏បានក្លាយជាសេដ្ឋីតែម្ដង។